ប្រធានរដ្ឋជួបសន្ទនាជាមួយប្រធានខុទ្ធកាល័យប្រធានរដ្ឋឡាវ
|
ប្រធានរដ្ឋជួបសន្ទនាជាមួយប្រធានខុទ្ធកាល័យប្រធានរដ្ឋឡាវ |
(VOV)_នៅក្នុងជំនួបសន្ទនាជាមួយប្រធានការិយាល័យនយោបាយឡាវ លោក
Khammeung Phongthady នាថ្ងៃទី១ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម
និងឡាវដ៏ល្អប្រសើរ នៅគ្រប់វិស័យ ពិសេសគឺកិច្ចសហប្រតិបត្តិការខាងនយោបាយ
ផ្លាស់ប្តូរសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ប្រធានរដ្ឋបាន
ស្នើថា៖នាពេលខាងមុខនេះ ភាគីទាំងពីរត្រូវបន្តរួមសហការអនុវត្តល្អ កិច្ចព្រមព្រៀង
រវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀង និងផែនការ
ដែលបានទទួលបានក្នុងកិច្ចប្រជុំលើកទិ៣៨គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀត
ណាមនិងឡាវ។
រីឯខ្លួនវិញ ជូនដំណឹងចំពោះប្រធានរដ្ឋ លោក Tran Dai Quang អំពីលទ្ធផល
នៃការចរចាររវាងការិយាល័យប្រធានរដ្ឋឡាវនិងវៀតណាម លោក Khammeung
Phongthady បានអោយដឹងថា៖ ថ្នាក់ដឹកនាំនៃខុទ្ធកាល័យទាំងពីរបាននាំចេញ
កម្មវិធីធ្វើសកម្មភាពនាពេលខាងមុខនេះ យល់ដឹងច្បាស់អំពីតួនាទីរបស់ខ្លួន
ក្នុងការងារសេនាធិការកិច្ចការផ្ទៃក្នុងនិងក្រៅប្រទេស ចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋ៕