ប្រធានរដ្ឋជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាជំរុញកិច្ចការបរទេសប្រជាជនជប៉ុន
|
ប្រធានរដ្ឋជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាជំរុញកិច្ចការបរទេសប្រជាជនជប៉ុន |
(VOV)_នារសៀលថ្ងៃទី១០តុលា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក
Tran Dai Quang បានជួបសន្ទនាជាមួយលោក Yoshihiko Nakagaki អនុប្រធានក្រុម
ប្រឹក្សាជំរុញកិច្ចការបរទេសប្រជាជនជប៉ុន និងជាប្រធានគណៈកម្មាធិការវប្បធម៌
សេដ្ឋកិច្ចជប៉ុន-វៀតណាម (FEC) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទី
នេះ ប្រធានរដ្ឋ លោក Tran Dai Quang បានសម្ដែងគោលបំនងថា៖ បណ្ដាអង្គភាព
អាជីវកម្មជប៉ុនបង្កើនវិនិយោគនៅវៀតណាម។ ប្រធានរដ្ឋក៏បានអះអាងថា៖វៀត
ណាមនឹងប្តេជ្ញាចិត្តបន្តខំប្រឹងប្រែងបង្កលក្ខណះងាយស្រួលបរិយាកាសវិនិយោគ អា
ជីវកម្មស្ថិរភាព និងបើកទូលាយថែមទៀត សំរាប់វិនិយោគិបរទេស ដែលក្នុងនោះមាន
អង្គភាពអាជីវកម្មជប៉ុន វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។
រីឯ លោក Yoshihiko Nakagaki មានគោលបំណងថា៖ នាពេលខាងមុខនេះ បន្ត
ទទួលបានការជួយឧបត្ថម្ភ សហប្រតិបត្តិការពីរដ្ឋាភិបាល និងរដ្ឋវៀតណាម ដើម្បីអង្គ
ភាពអាជីវកម្មជប៉ុនវិនិយោគនៅវៀតណាម ក្នុងវិស័យនានាដូចជា៖ ឧស្សាហកម្ម
ឧបត្ថម្ភ ថាមពល វិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងផ្ទេរប្តូរវិទ្យាសាស្ត្រ បច្ចេកវិទ្យា តាម
នោះជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរអោយកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕