ប្រធានរដ្ឋជួបសន្ទនាជាមួយអភិបាលខេត្ត Kaluga រុស្ស៊ី និងឯកអគ្គរដ្ឋទូតសិង្ហបុរី
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang |
(VOV)_នារសៀលថ្ងៃទី២៣មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang បានជួបសន្ទនាជាមួយអភិបាលខេត្ត Kaluga(រុស្ស៊ី) លោក A.D.
Artanomov ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម។ នៅក្នុងជំនួបនេះ
ប្រធានរដ្ឋបានស្នើអោយអភិបាលខេត្តនិងស្ថាប័នទាក់ទិននានានៅរុស្ស៊ី យកចិត្ត
ទុកដាក់ បង្កើនការអនុវត្តល្អរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រ
ទេសទាំងពីរ។ រីឯ អភិបាលខេត្ត លោក A.D.Artanomov បានសង្កត់ធ្ងន់ថា៖ រដ្ឋ
អំណាចខេត្តកំពុងអនុវត្តគោលនយោបាយជាច្រើន ដើម្បីទាក់ទាញការវិនិយោគ
និងជានិច្ចកាលគាំទ្រ បង្កលក្ខណះ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀទណាមមក
វិនិយោគនៅក្នុងតំបន់។
ក៏ក្នុងរសៀលថ្ងៃទី២៣មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Truong
Tan Sang ក៏បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី លោក Ng Tech Hean
មកជំរាបលា បញ្ចប់អាណត្តិ នៅវៀតណាមផងដែរ៕