ប្រធានរដ្ឋថ្មីរបស់គុយបាលោក M. Diaz –Canel សន្យាបន្តមរតកបដិវត្តន៍
(VOVWORLD) -នាយប់ថ្ងៃទី ១៩ មេសា (តាមម៉ោងវៀតណាម) ប្រធានក្រុមប្រឹក្សារដ្ឋ និងជាប្រធានគណៈរដ្ឋមន្ត្រីគុយបាថ្មីលោក Miguel Díaz-Canel Bermudez បានថ្លែងសុន្ទរថាជាលើកដំបូងទៅកាន់រដ្ឋសភាគុយបានីតិកាល ទី ៩។
ប្រធានរដ្ឋថ្មីរបស់គុយបាលោក M. Diaz –Canel សន្យាបន្តមរតកបដិវត្តន៍ |
យោងតាមប្រព័ន្ធផ្សព្វផ្សាយគុយបាបានឲ្យដឹងថា៖ ក្នុងបទសុន្ទរកថាពោលខាងលើ លោក Díaz-Canel បានអះអាងថានឹងបំពេញភារកិច្ចដែលប្រជាជនគុយបាយបានប្រគល់ជូន ហើយបន្តរួមជាមួយប្រជាជននៃប្រទេសខ្លួនស្មោះត្រង់ជាមួយមរតករបស់ អតីតអគ្គមេបញ្ជាការលោក Fidel Castro និងបន្តជាគំរូរបស់ថ្នាក់ដឹកនាំបដិវត្តន៍គុយបាបច្ចុប្បន្ននេះ គឺលោក Raul Castro ។
ប្រធានរដ្ឋលោក Díaz-Canel បានអះអាងថា៖ចំណងសាមគ្គីភាពរបស់ប្រជាជនគុយបាគឺជាកម្លាំងចលករដ៏ថ្លៃថ្លាបំផុតនៃបដិវត្តន៍គុយបា ហើយស្មារតីនេះត្រូវបានបក្សកុម្មុយនិស្តគុយបាធានាជានិច្ច។ លោករូបនេះក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល ដែលរដ្ឋាភិបាលរបស់អតីតប្រធានរដ្ឋលោក Raul ទទួលបានក្នុងបុព្វហេតុស្ថាបនា និងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕