ប្រធានរដ្ឋទទួលជួបសន្ទនាជាមួយទីប្រឹក្សាប្រធានាធិបតីបែឡារូស
ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍ល្អប្រសើរ
(Image: Vietnam+)
|
(VOV)_នារសៀលថ្ងៃទី ៥ ធ្នូ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang បានទទួលជួបសន្ទនាជាមួយទីប្រឹក្សារប្រធានាធិបតីសាធារណះ
រដ្ឋបែឡារូស Ianchevsky Vsevolod ដែលកំពុងមានដំណើរទៅបំពេញទស្សនកិច្ច
នៅវៀតណាម។ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ ទំនាក់ទំនងសហ
ប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍ល្អប្រសើរ ប៉ុន្តែ តំលៃប្រាក់ពា
ណិជ្ជកម្មរវាងប្រទេសទាំងពីរមិនទាន់សក្តិសមជាមួយសក្ដានុភាពដែលមាន
ស្រាប់នាបច្ចុប្បន្នឡើយ។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ
ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រធានរដ្ឋ Truong Tan Sang បានស្នើថា៖
វៀតណាមនិងបែឡារូស ត្រូវជំរុញខ្លាំងល្បឿននៃការចរចារអំពីកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងសម្ព័ន្ធភាពគយនៃប្រទេស
ទាំងបី រុស្ស៊ី-បែឡារូស-កាហ្សាក់ស្តង់ដែរ៕