ប្រធានរដ្ឋទទួលជួបសន្ទនាជាមយយគណះប្រតិភូគណបក្សប្រជាជនកម្ពុជា
នាថ្ងៃទី ២៨ មិនា ប្រធានរដ្ឋវៀតនាម លោក Truong Tan Sang និងលោក Le
Hong Anh សមាជិកការិយាល័យនយោបាយ និងជាអចិន្ត្រៃយ៍គណះលេខា បាន អញ្ជើញទទួលជួប គណះប្រតិភូជាន់ខ្ពស់ គណះបក្សប្រជាជនកម្ពុជា (CPP) ដឹក
នាំដោយសមាជិកគណះកម្មាធិការអចិន្ត្រៃយ៍ គណះកម្មាធិការកណ្ដាលកម្ពុជា សមាជិកព្រឹទ្ធសភា លោកស៊ីមកា ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅ
វៀតណាម។ នៅទីនេះ លោក ស៊ីមកាបានអះអាងថា÷គណបក្សប្រជាជនរដ្ឋា ភិបាល និងប្រជាជនកម្ពុជា នឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីរក្សារ ពូន
ជ្រុំ អោយទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងគណបក្សទាំងពីរ រវាងប្រទេស វៀត ណាមនិងកម្ពុជា អភិវឌ្ឍន៍ឡើងកំរិតថ្មី។ ប្រធានរដ្ឋ Truong Tan Sang និងលោក Le
Hong Anh បានអះអាងថា÷វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងលៃទុកអា
ទិភាពខ្ពស់សំរាប់ការពង្រឹងនិងពង្រីក ទំនាក់ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី
កិច្ចសហប្រតិត្តិការលើគ្រប់វិស័យចីរភាពនិងយូរអង្វែង រវាងវៀតណាមនិងកម្ពុជា៕