|
ប្រធានរដ្ឋនិងភរិយាអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសិង្ហបុរី |
(VOV5) - នារសៀលថ្ងៃទី២៨សីហា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
និងភារិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងBandar
Seri Begawan បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសប្រុណេ ហើយអញ្ជើញទៅបំ
ពេញទស្សនកិច្ចថ្នាក់រដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០សីហា តាមសេចក្ដីអញ្ជើញ
របស់ប្រធានាធិបតីសិង្ហបុរី លោក Tony Tan Keng Yam។
គោលដៅរបស់ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai
Quang គឺបន្តអនុវត្តគោលមាគា៍កិច្ចការបរទេសរបស់មហាសន្និបាតបក្សកម្មុយនីស្តវៀតណាម លើកទី១២ ពង្រឹងនិងពង្រីកថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
ជាមួយសាធារណរដ្ឋសិង្ហបុរី៕