ប្រធានរដ្ឋបានចូលរួមការដើរដោយថ្មើរជើងជួយជ្រោមជ្រែងទិវាអន្តរជាតិជនពិការ
(VOVWORLD) /  
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ចើញចូលរួមការដើរដោយថ្មើរជើងដើម្បីជនពិការ (VOV) |
Vovworld-នាព្រឹកថ្ងៃទី១ធ្នូនៅខ័ណ្ឌទី៧ទីក្រុងហូជីមិញបានប្រព្រឹត្តទៅការ
ដើរដោយថ្មើរជើងរួមដំណើរស្រឡាញសំដៅជួយជ្រោមជ្រែងទិវាអន្តរជាតិជន
ពិការទី៣ធ្នូ។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ចើញចូលរួមការដើរដោយថ្មើរជើងនេះផង។ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ Truong Tan Sang បានប្រគល់អំណោយចំនួន១២ចំណែកមានតំលៃ៥លានដុងជូនឲ្យគំរូឆ្នើមចំនួន១២នាក់ជាកុមារពិការដំណាងឲ្យដំបន់នានាលើទូទាំងប្រទេស។ ប្អូន Phan Thi Rat ស្រុកកំណើតនៅខេត្ត Ninh Thuan ជាគំរូមួយនាក់ត្រូវបានជូនអំណោយបានចែក
រំលែកថា៖
“ខ្ញុំបានឃើញមានភ័ពសំណាងនិងកត្តិយសជាជនមួយនាក់ត្រូវបានលោកប្រធានរដ្ឋប្រគល់រង្វាន់។ ខ្ញុំបានឃើញសុភមង្គលនិងខ្ញុំសង្ឃឹមថា បក្សនិងរដ្ឋយកចិត្តទុកដាក់ថែមទៀតសំរាប់សិស្សានុសិស្សឧស្សាព្យាយាម៕”
-VOVWORLD