ប្រធានរដ្ឋបានជួបសន្ទនាជាមួយកម្មាភិបាលគ្រូបង្រៀនគំរូសាលាសភាបណ្ឌិតភស្តុភា

ប្រធានរដ្ឋបានជួបសន្ទនាជាមួយកម្មាភិបាលគ្រូបង្រៀនគំរូសាលាសភាបណ្ឌិតភស្តុភា - ảnh 1
ប្រធានរដ្ឋបានជួបសន្ទនាជាមួយកម្មាភិបាលគ្រូបង្រៀនគំរូសាលាសភាបណ្ឌិតភស្តុភា (VOV)


        Vovworld-ក្នុងជំនួបនារសៀលថ្ងៃទី១០មិថុនានៅវិមានប្រធានរដ្ឋ ក្នុង​ឱកាស
​រំលឹកខួបលើកទី៦៤នៃទិវាបង្កើតសាលាសភាបណ្ឌិតភស្តុភា(ទី១៥​មិថុនា)។ ជូនពរ
និងលើកដម្កើងរាល់ការខំប្រឹងប្រែងរបស់បណ្ដាជំនាន់​កម្មាភិបាល​គ្រូ​បង្រៀន
សិក្ខាកាមដែលទទួលបានក្នុងអំឡុង៦៤ឆ្នាំកន្លងទៅ លោក​ប្រធានរដ្ឋ Truong Tan
Sang បានអះអាងថា កំលាំងភ័ស្តុភាមានតួនាទី​សំខាន់​ពិសេសក្នុងដំណាក់កាល
អភិវឌ្ឍន៍នីមួយៗនៃកងទ័ពនិយាយដោយឡែក​និងក្នុងការតស៊ូដណ្ដើមឯករាជ្យនៃ
ប្រទេសជាតិនិយាយរួម។ លោកប្រធានរដ្ឋ​បាន​ស្នើរកម្មាភិបាលយុទ្ធជននិយាយរួម សាលាសភាបណ្ឌិតភ័ស្តុភានិយាយ​ដោយឡែកត្រូវជ្រួចជ្រាបភារកិច្ចយុទ្ធសាស្ត្រ
ចំនួន២កសាងនិងការពារមាតុ​ប្រទេសដែលបក្សនិងរដ្ឋបានដាក់ចេញ។ លោក
ប្រធានរដ្ឋបានអះអាងថា​បក្ស​រដ្ឋ​ជានិច្ចកាលយកចិត្តទុកដាក់វិនិយោគសំរាប់វិស័យ
ការពារជាតិនិងស្នើរក្រសួង​ការពារជាតិនិងក្រសួងស្ថាប័ននានាបង្កលក្ខណៈវិនិយោគ
មូលដ្ឋានហេដ្ឋានរចនាសម្ព័ន្ធសំរាប់សាលាសភាបណ្ឌិតដើម្បីឆ្លើយតបនឹងភារកិច្ច
ដែលបានប្រគល់ជូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ