ប្រធានរដ្ឋបានជួបសន្ទនាជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ
|
ប្រធានរដ្ឋបានជួបសន្ទនាជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ (vietnamplus.vn) |
Vovworld-តាមរបៀបវារៈជួបសន្ទនាជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាថ្ងៃទី១៥តុលា ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang និងបណ្ដាសមាជិកសភាអង្គភាពបោះឆ្នោតលេខ១ បាន
ជួបសន្ទនាជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៤ទីក្រុងហូជីមិញ។ ថ្លែងមតិនៅទីនេះ
ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា ក្នុងរយៈពេលកន្លងមក បក្សនិងរដ្ឋ
ប្តេជ្ញាតស៊ូនឹងគ្រោះពុករលួយនិងទទួលបានលទ្ធផលសកម្ម។
ស្ដីពីប្រភពកំលាំងក្នុងមណ្ឌលរដ្ឋបាលសាធារណៈ ប្រធានរដ្ឋបានលើកច្បាស់
ថា អត្រាកម្មាភិបាលរដ្ឋបាលថ្នាក់ឃុំសង្កាត់របស់វៀតណាមបើប្រៀបនឹងប្រទេស
ផ្សេងគឺមិនខុសគ្នាប៉ុន្មានឡើយ។ ហេតុនេះហើយការកាត់បន្ថយបរិមាណកម្មាភិបាល
គឺមិនមែនជាបញ្ហាសំរេចកំណត់។ ប្រការសំខាន់គឺត្រូវប្រមូលផ្ដុំលើកកំពស់គុណភាព
ការងារ។
ផ្ទៀងស្ដាប់មតិអ្នកបោះឆ្នោតអំពីបញ្ហាអប់រំសុខាភិបាល ប្រធានរដ្ឋបានស្នើររដ្ឋអំណាចទីក្រុងពិនិត្យបំភ្លឺឆ្លើយសំនួរប្រជាជន ទន្ទឹមនឹងនោះសហការជាមួយមជ្ឈឹមដោះស្រាយតាមខ្លឹមសារសំណើរ៕