|
ប្រធានរដ្ឋបានបំផុតបុណ្យតេតដាំដើមឈើ។ |
VOV-នាព្រឹកថ្ងៃទី១៨កុម្ភៈពោលគឺថ្ងៃទី៩តេតប្រពៃណីឆ្នាំ២០១៣ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានសហការជាមួយខេត្ត Bac Giang រៀបចំពិធីបំផុសបុណ្យតេតដាំដើមឈើនៅមណ្ឌលកេរ៌្តដំណែលប៉ុស៌្ត Ho Chuoi
ឃុំ Phon Xuong ស្រុក Yen The ខេត្ត Bac Giang។ ថ្លែងមតិនៅទីនេះប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang បានរំលឹកឡើងវិញពាក្យទូន្មានរបស់លោកប្រធាន
ហូជីមិញ “និទាឃៈរដូវជាបុណ្យតេតដាំដើមឈើ ធ្វើឲ្យប្រទេសជាតិកាន់តែរីក
ចំរើនពីមួយថ្ងៃទៅមួយថ្ងៃ”។ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“ខ្ញុំអំពាវនាវប្រជាជនទូទាំងប្រទេសត្រូវខំប្រឹងប្រែងចូលរួមដាំដើមឈើសម
ស្របជាមួយលក្ខណៈនៅដំបន់នីមួយៗ។ ទន្ទឹមនឹងនោះត្រូវលើកកំពស់ការយល់
ដឹងនិងមានវិធានការជាក់ស្ដែងជាច្រើនការពារព្រៃរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចលើកកំពស់ចំណូលគុណភាពជីវភាពរស់នៅរបស់ប្រជាជនរក្សាបរិយាកាសរស់ នៅសំរាប់ជំនាន់កូនចៅ៕”