ប្រធានរដ្ឋបានប្រគល់សេចក្តីសំរេចតែងតាំងសំរាប់ឯកអគ្គរដ្ឋទូត
|
ប្រធានរដ្ឋបានប្រគល់សេចក្តីសំរេចតែងតាំងសំរាប់ឯកអគ្គរដ្ឋទូត (VOV) |
Vovworld-នាថ្ងៃទី៦មិនានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានប្រគល់សេចក្តីសំរេចចិត្តតែងតាំងឯកអគ្គរដ្ឋទូតសំរាប់
កម្មាភិបាលមួយចំនួនផ្នែកការទូត។
ជូនពរបណ្ដាកម្មាភិបាលការទូតដែលបានតែងតាំង លោកប្រធានរដ្ឋបាន
សង្កត់ធ្ងន់ថា នេះជាការកត់សម្គាល់របស់បក្សនិងរដ្ឋចំពោះការរួមចំណែករបស់
កម្មាភិបាលការទូតសំរាប់កិច្ចការបរទេសនិងយាយដោយឡែកនិងបុព្វហេតុកសាង
ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិនិយាយរួម។ ផ្នែកការទូតត្រូវបន្តឈានទៅមុខក្នុង
ភារកិច្ចកសាងនិងការពារមាតុប្រទេស ធានាបរិយាកាសអន្តរជាតិសន្តិភាពស្ថិរភាព
រក្សារឹងមាំអធិបតេយ្យភាពបូរណភាពដែនដីការពារផលប្រយោជន៍ជាតិប្រជាជាតិ
ចលនាប្រភពកំលាំងនៅខាងក្រៅចលនាការគាំទ្ររបស់សហគមន៍អន្តរជាតិសំរាប់
បុព្វហេតុកសាងនិងការពារមាតុប្រទេសនិងលើកកំពស់តួនាទីរបស់ប្រទេសជាតិ៕