|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang |
VOV-នាព្រឹកថ្ងៃទី៨មករាប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួម
ជាមួយក្រុមការងារគណៈកម្មាធិការបញ្ជាកសាងគំរោងការ “បន្តផ្លាស់ប្តូរថ្មី
សុក្រិដ្ឋប្រព័ន្ធនយោបាយពីមជ្ឈឹមដល់មូលដ្ឋាន” បានមកធ្វើការនៅសង្កាត់ An
Hai Bac ខ័ណ្ឌ Son Tra ទីក្រុង Da Nang ពិនិត្យស្ថានភាពអនុវត្តសេចក្តីសំរេចចិត្ត
លើកទី៥នីតិកាលទី៩ស្ដីពី “ផ្លាស់ប្តូរថ្មីនិងលើកកំពស់គុណភាពប្រព័ន្ធ
នយោបាយនៅមូលដ្ឋានឃុំសង្កាត់ទីរួមស្រុក”។ ថ្លែងមតិនៅពិធីជួបធ្វើការ
ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់លទ្ធផលអនុវត្តសេចក្តីសំរេចចិត្ត
មជ្ឈឹមលើកទី៥នីតិកាលទី៩លើទូទាំងប្រទេសនិយាយរួមនិងរបស់សង្កាត់ An
Hai Bac ខ័ណ្ឌ Son Tra ទីក្រុង Da Nang និយាយដោយឡែក។ ប្រធានរដ្ឋ Truong
Tan Sang បានសង្កត់ធ្ងន់ទៅលើការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៥បាន
ជួយកែលំអរជាជំហានៗលើកកំពស់គុណភាពជួរកម្មាភិបាលមន្ត្រីរដ្ឋការ៕