ប្រធានរដ្ឋ៖ផ្នែកតុលាការត្រូវធានាភាពឯករាជ្យបើកចំហរតម្លាភាពក្នុងការជំនុំជំរះ
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួបធ្វើការជាមួយសមូហភាព ថ្នាក់ដឹកនាំស្នូលតុលាការប្រជាជនកំពូល (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៥កក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានជួបធ្វើការជាមួយសមូហភាពថ្នាក់ដឹកនាំស្នូលតុលាការប្រជាជនកំពូលអំពីលទ្ធផលសកម្មភាពក្នុងឆមាសទីមួយនិងការងារក្នុងឆមាសទី
២ឆ្នាំ២០១៤។ ថ្លែងមតិនៅពិធីធ្វើការ ប្រធានរដ្ឋបានសង្កត់ធ្ងន់ទៅលើការត្រូវយក
ចិត្តទុកដាក់ជាពិសេសពង្រីកតួនាទីតុលាការជាស្នូលនៃសកម្មភាពយុត្តិធម៍ ជា
ស្ថាប័នជំនុំជំរះធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់រដ្ឋនិងរបស់ពលរដ្ឋ។
“និន្នាការលទ្ធផលវឌ្ឍន៍ភាពបានកើនឡើង ខំប្រឹងប្រែងតាមទិសតុលាការត្រូវ
នាំមកយុត្តិធម៍សំរាប់ជនគ្រប់រូប ត្រូវការពារសិទ្ធិប្រយោជន៍របស់រដ្ឋនិងពលរដ្ឋ។ នេះជាផ្នែកចំនួន២ត្រូវបានគោរព។ តុលាការជាស្ថាប័នរដ្ឋត្រូវបានប្រជាជនប្រគល់
ឲ្យចេញសាលក្រោមកាតប្តឹងតវ៉ាដែលមិនអាចកាត់ក្តីបណ្ដាអង្គភាពអាជីវកម្មរដ្ឋ
ស្រាលដៃ រីឯប្រជាជនរឺអង្គភាពអាជីវកម្មឯកជនធ្ងន់ដៃបានឡើយ។ ប្រការនោះគឺ
មិនអាចយល់ព្រមបានឡើយ។ ប្រសិនបើអ្នកណានៅមានសតិអារម្មណ៍នោះគឺត្រូវ
ផ្លាស់ប្តូរទៅ។”
ប្រធានរដ្ឋបានស្នើរផ្នែកតុលាការត្រូវជំនះពុះពាររាល់ការសេសសល់ក្នុងសំណុំបែបបទរដ្ឋបាលសំដៅបង្កភាពងាយស្រួលសំរាប់ប្រជាជនបើកចំហរតម្លាភាព
ក្នុងការជំនុំជំរះឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្រកំណែទម្រង់យុត្តិធម៍ដែលបក្សនិង
រដ្ឋបានដាក់ចេញ៕