ប្រធានរដ្ឋមកសាកសួរសុខទុក្ខអ្នកនេសាទនិងកំលាំងត្រួតពិនិត្យនេសាទប៉ូលីសសមុទ្រនៅ Da Nang

ប្រធានរដ្ឋមកសាកសួរសុខទុក្ខអ្នកនេសាទនិងកំលាំងត្រួតពិនិត្យនេសាទប៉ូលីសសមុទ្រនៅ Da Nang - ảnh 1
ប្រធានរដ្ឋមកសាកសួរសុខទុក្ខអ្នកនេសាទនិងកំលាំងត្រួតពិនិត្យនេសាទប៉ូលីសសមុទ្រនៅ Da Nang (laodong.com.vn)


        Vovworld-នារសៀលថ្ងៃទី២និងព្រឹកថ្ងៃទី៣កក្កដា ប្រធានរដ្ឋវៀតណាមរួម​ជាមួយក្រុមការងារមជ្ឈឹមបានមកសាកសួរសុខទុក្ខចលនានិងជូនអំណោយឲ្យ
អ្នកនេសាទ Da Nang សាខាត្រួតពិនិត្យនេសាទលេខ៣រួមជាមួយ​កម្មាភិបាល​​យុទ្ធជននាវាប៉ូលីសសមុទ្រលេខ២០១២និង២០១៥ ដែលទើបនឹងអនុវត្ត​ច្បាប់​នៅសមុទ្រត្រឡប់មកវិញ។

        មកសាកសួរសុខទុក្ខជាមួយម្ចាស់ទូកនេសាទចំនួន២៥គ្រឿងដែលទើប​នឹងត្រឡប់មកពីការនេសាទត្រីនៅដំបន់សមុទ្រ Hoang Sa ប្រធានរដ្ឋបានលើក​ដម្កើងស្មារតីប្តេជ្ញាច្បាមជាប់សមុទ្រ ច្បាមជាប់កន្លែងនេសាទប្រពៃណីរបស់អ្នក​
នេសាទ។ នេះជាកត្តាសំខាន់មួយរួមចំណែកការពារងធិបតេយ្យភាពកោះ​សមុទ្រ​
នៃមាតុប្រទេស។

        ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា គោលការណ៍​របស់​បក្សរដ្ឋ​គឺ​បង្ក​លក្ខណៈដើម្បីអ្នកនេសាទអភិវឌ្ឍន៍មធ្យោបាយនឹងនរចិត្តនេសាទត្រីយូរថ្ងៃ កែ
លំអរជីវភាពរស់នៅ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

        ជួបសំណេះសំណាលជាមួយកំលាំងត្រួតពិនិត្យនេសាទដំបន់ទី២ ប្រធាន​រដ្ឋ​ ​
Truong Tan Sang បានសង្កត់ធ្ងន់ដល់ប្រពៃណីអង់អាចក្លាហានរបស់​ប្រជាជាតិ។ ​
លើស្មារតីនោះ ប្រធានរដ្ឋបានស្នើរកំលាំងត្រួតពិនិត្យនេសាទបន្ត​ប្រកៀកស្មា
ជាមួយប៉ុលីសសមុទ្រតស៊ូដណ្ដើមបានជ័យជំនះក្នុងការការពារ​អធិបតេយ្យភាព
ជួយអ្នកនេសាតជៀជាក់ច្បាមជាប់សមុទ្រអភិវឌ្ឍន៍សេដ្ឋកិច្ចធ្វើមានឲ្យប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ