ប្រធានរដ្ឋលោក Nguyen Xuan Phuc មកដល់ទីក្រុងបាងកក ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ និងចូលរួមកិច្ចប្រជុំ APEC លើកទី ២៩

(VOVWORLD) - នាយករដ្ឋមន្ត្រីថៃ Prayut Chan o cha និងលោកជំទាវភរិយាបានទៅអាកាសយានដ្ឋាន ដើម្បីស្វាគមន៍គណៈប្រតិភូ ហើយម្ចាស់ផ្ទះបានបាញ់កាំភ្លើងធំ ចំនួន ២១ Phát អបអរសាទរគណៈប្រតិភូ។

ប្រធានរដ្ឋលោក Nguyen Xuan Phuc មកដល់ទីក្រុងបាងកក ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ និងចូលរួមកិច្ចប្រជុំ APEC លើកទី ២៩ - ảnh 1នាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha ទទួលស្វាគមន៍លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅអាកាសយានដ្ឋានកងទ័ពអាកាសថៃ (រូបថត៖ Vu Dung/VOV)

នារសៀលថ្ងៃទី ១៦ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវភរិយាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់អាកាសយានដ្ឋានកងទ័ពអាកាសថៃ ទីក្រុងបាងកក ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ និងចូលរួមកិច្ចប្រជុំនៃថ្នាក់ដឹកនាំ នៃ វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ២៩។ នាយករដ្ឋមន្ត្រីថៃ Prayut Chan o cha  និងលោកជំទាវភរិយាបានទៅអាកាសយានដ្ឋានដើម្បីស្វាគមន៍គណៈប្រតិភូ ហើយម្ចាស់ផ្ទះបានបាញ់កាំភ្លើងធំ ចំនួន ២១ Phát អបអរសាទរគណៈប្រតិភូ។

តាមកម្មវិធីនោះ ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងលោកជំទាវភរិយាបានចូលបង្គុំគាល់ព្រះមហាក្សត្រថៃ និងព្រះមហាក្សត្រី; បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីថៃ ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋនឹងអញ្ជើញជួបជាមួយមេដឹកនាំមួយចំនួនរបស់ថៃ; បានទទួលអង្គការមិត្តភាពមួយចំនួន តំណាងក្រុមធំៗ និងសហគ្រាសនៃប្រទេសថៃ។ ក្នុងឱកាសនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងចូលរួមវេទិកាធុរកិច្ចវៀតណាម - ថៃ និងសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគមួយចំនួនរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋលោក Nguyen Xuan Phuc មកដល់ទីក្រុងបាងកក ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ និងចូលរួមកិច្ចប្រជុំ APEC លើកទី ២៩ - ảnh 2គណៈប្រតិភូទទួលស្វាគមន៍លោកប្រធានរដ្ឋ  Nguyen Xuan Phuc និងលោកជំទាវភរិយានៅអាកាសយានដ្ឋានកងទ័ពអាកាសថៃ (រូបថត៖ Vu Dung/VOV)

តាមកម្មវិធីផងដែរ ក្នុងក្របខ័ណ្ឌចូលរួមកិច្ចប្រជុំកំពូល APEC លើកទី២៩ លោកប្រធានរដ្ឋ Nguyen Xuan Phuc នឹងចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច (CEO Summit);  ដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំសំខាន់ៗនៃកិច្ចប្រជុំកំពូល APEC និងមានកិច្ចប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងភ្ញៀវកិត្តយសរបស់ APEC។ គណៈប្រតិភូវៀតណាមក៏បានចូលរួមរាល់សកម្មភាពសំខាន់ៗ នៃសប្តាហ៍ជាន់ខ្ពស់ ដោយទទួលក្រុមធុរកិច្ចធំៗក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ