ប្រធានរដ្ឋលោក Nguyen Xuan Phuc ស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរតំបន់
(VOVWORLD) - ការសន្ទនាគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំ APEC រួមជាមួយភ្ញៀវកិត្តិយសមកពីតំបន់ផ្សេងៗគ្នាលើពិភពលោកដើម្បីពិភាក្សាអំពីដំណោះស្រាយសហប្រតិបត្តិការ។
ប្រធានរដ្ឋ Nguyen Xuan Phuc បានចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំ APEC និងភ្ញៀវកិត្តិយស (រូបថត៖ Thong Nhat/TTXVN) |
នាថ្ងៃទី ១៨ ខែវិច្ឆិកា ថ្នាក់ដឹកនាំ APEC បានបើកកិច្ចសន្ទនាជាមួយភ្ញៀវកិត្តិយសដែលរួមមានប្រធានាធិបតីបារាំង Emmanuel Macron និងព្រះអង្គម្ចាស់ក្សត្រី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត Mohammed bin Salman។ ការសន្ទនាគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំ APEC រួមជាមួយភ្ញៀវកិត្តិយសមកពីតំបន់ផ្សេងៗគ្នាលើពិភពលោកដើម្បីពិភាក្សាអំពីដំណោះស្រាយសហប្រតិបត្តិការ។ នៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលើកឡើងនូវសំណើចំនួនបី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរតំបន់ រួមមាន៖ បង្កើនកិច្ចសហប្រតិបត្តិការដើម្បីសម្រួលពាណិជ្ជកម្ម និងការវិនិយោគ បង្កើនប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងសិក្សាលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី; ចែករំលែកបទពិសោធន៍ ការសន្ទនាគោលនយោបាយស្តីពីកំណើនបៃតង ការផ្លាស់ប្តូរឌីជីថល; សិក្សាពីលទ្ធភាពនៃការបង្កើតយន្តការសន្ទនាប្រចាំឆ្នាំរវាង APEC និងតំណាងសហភាពអឺរ៉ុប (EU) ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងអង្គការក្នុងតំបន់មួយចំនួនទៀត ដើម្បីបង្កើនការសម្របសម្រួលរវាងប្រទេសនានាក្នុងវេទិកា/អង្គការ និងការរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការ។ រាល់សំណើរបស់លោកប្រធានរដ្ឋទទួលបានការវាយតម្លៃខ្ពស់របស់ថ្នាក់ដឹកនាំ និងទទួលបានការយល់ព្រមស្រាវជ្រាវពីលទ្ធភាពនៃការអនុវត្តនាពេលខាងមុខ៕