ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត មកជូនសារតាំង

(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phucបានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេស៖ ថៃ ឈីលី គុយបា សហព័ន្ធរុស្ស៊ី មកជូនសារតាំង ក្នុងឱកាសទទួលបេសកកម្មនៅវៀតណាម។
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត មកជូនសារតាំង - ảnh 1ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលសារតាំងពីឯកអគ្គរាជទូតថៃ លោក Nikorndej Blankura (រូបថត៖ TTXVN)

នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតថៃ លោក Nikorndej Blankura នោះ  ប្រធានរដ្ឋលោក Nguyen Xuan Phuc បានឲ្យដឹងថា ជាមួយនឹងកំណើនទំហំពាណិជ្ជកម្មទ្វេភាគីខ្ពស់ ដោយនាំមុខគេក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយនេះគឺជាលក្ខណៈងាយស្រួល ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដូច្នេះចាំបាច់ត្រូវជួយឧបត្ថម្ភសគ្រាសទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ាន ជាពិសេសគឺកិច្ចព្រមព្រៀងដៃគូសេដ្ឋ កិច្ចលើគ្រប់វិស័យក្នុងតំបន់ (RCEF)។

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត មកជូនសារតាំង - ảnh 2ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលសារតាំងពីឯកអគ្គរដ្ឋទូតឈីលី លោក Patricio Becke (រូបថត៖ TTXVN)

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឈីលី លោក Patricio Becke នោះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាវៀតណាមជានិច្ចកាលចាត់ទុកឈីលីជាមិត្តភក្តិជិតស្និទ្ធិជាប្រពៃណីអស់រយៈពេលជិត ៥០ ឆ្នាំកន្លងទៅ (១៩៧១ - ២០២១) ។ លោកប្រធានរដ្ឋបានស្នើ ឲ្យ ឈីលីសហប្រតិបត្តិការជាមួយវៀតណាម ឆ្ពោះទៅរកការបើកទីផ្សារសម្រាប់កសិផលរបស់ប្រទេសនីមួយៗ ព្រមទាំងស្នើឲ្យឈីលីផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិកឲ្យបានឆាប់ៗ។

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត មកជូនសារតាំង - ảnh 3ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលសារតាំងពីឯកអគ្គរដ្ឋទូតគុយបាលោក Orlando Nicolás Hernándes Guillén (រូបថត៖ TTXVN)

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតគុយបាលោក Orlando Nicolás Hernándes Guillén នោះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតថា ក្នុងអាណត្តិរបស់ខ្លួន លោកបន្តផ្ដោតការយកចិត្តទុកដាក់ដល់ការរក្សាជំនួបប្រាស្រ័យទាក់ទងគ្នាជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ទ្វេភាគី។ លោកប្រធានរដ្ឋមានគោលបំណងចង់ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលេខាទីមួយ ប្រធានរដ្ឋគុយបា លោក Miguel Diaz Canel ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត មកជូនសារតាំង - ảnh 4ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលសារតាំងពីឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីលោក Bezdetko Gennady  (រូបថត៖ TTXVN)

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីលោក Bezdetko Gennady នោះប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថាវៀតណាមគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ហើយជានិច្ចកាលកំណត់ថាសហព័ន្ធរុស្ស៊ីគឺជាដៃគួដ៏សំខាន់ជួរមុខមួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន ព្រមទាំងមានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតជាមួយរុស្ស៊ីលើគ្រប់វិស័យ។លោកប្រធានរដ្ឋបានស្នើឲ្យរុស្ស៊ីជួយវៀតណាមទទួលបានប្រភពវ៉ាក់សាំង Sputnil V និងសហប្រតិបត្តិការផលិតវ៉ាក់សាំងនៅវៀតណាមផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ