ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញធ្វើទស្សនកិច្ចនៅទីភ្នាក់ងារសារព័ត៌មានធំៗរបស់ទីក្រុងហូជីមិញ
(VOVWORLD) - នៅក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហូជីមិញកាលពីរសៀលថ្ងៃទី ១៣ ខែឧសភានោះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនកិច្ចនៅការសែត Sai Gon Giai Phong (រំដោះ Sai Gon ) និងស្ថានីយ៍ទូរទស្សន៍ទីក្រុងហូជីមិញ ដែលជាទីភ្នាក់ងារសារព័ត៌មានធំបំផុតទាំងពីរចំណុះគណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។
ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនកិច្ចនៅការសែត Sai Gon Giai Phong (រំដោះ Sai Gon ) (រូបថត៖ TTXVN) |
នៅក្នុងដំណើរទស្សនកិច្ចនៅទីស្នាក់ការកាសែត Sai Gon Giai Phong –ជាកាសែតរបស់បក្ស ដែលបានបោះពុម្ភផ្សាយច្រើនបំផុតនៅភូមិសាស្ត្រទីក្រុងហូជីមិញ និងបណ្ដាខេត្តនៅភាគខាងត្បូងវៀតណាមនោះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើឲ្យកាសែត Sai Gon Giai Phong ធ្វើការផ្លាស់ប្ដូរថ្មីយ៉ាងសកម្ម វិនិយោគ និងប្រើប្រាស់សមិទ្ធិផលបច្ចេកវិទ្យាព័ត៌មានក្នុងការប្រតិបត្តិរបស់ទីស្នាក់ការកាសែតឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ជាពិសេសលោកប្រធានរដ្ឋមានគោលបំណងថា សមូហភាពអ្នកយកព័ត៌មាន អ្នកនិពន្ធនៃ កាសែត Sai Gon Giai Phong ខិតខំប្រឹងប្រែង និងមានគំនិតច្នៃប្រឌិតថែមទៀតក្នុងការងារឃោសនាអំពីគោលការណ៍ និងគោលនយោបាយលើគ្រប់វិស័យសេដ្ឋកិច្ច និងសង្គម ដើម្បីបង្កើតការស្រុះចិត្តគំនិតរវាងប្រជាជនទីក្រុង។ ម៉្យាងវិញទៀត ត្រូវផ្តោតការយកចិត្តទុកដាក់លើការឃោសនាបោះឆ្នោតជ្រើសរើសសមាជិក សមាជិការរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ។
ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនកិច្ចនៅស្ថានីយ៍ទូរទស្សន៍ទីក្រុងហូជីមិញ (HTV) (រូបថត៖ TTXVN) |
អញ្ជើញទៅទស្សនកិច្ចនៅស្ថានីយ៍ទូរទស្សន៍ទីក្រុងហូជីមិញ (HTV) ប្រធានរដ្ឋលោក Nguyen Xuan Phuc មានគោលបំណងថា HTV គួរតែមានកម្មវិធីដែលបង្កើតសេចក្ដីប៉ងប្រាថ្នាតានាទីក្រុងហូជីមិញឲ្យក្លាយទៅជា“ គ្រាប់ពេជ្រចែងចាំងនៅចុងបូព៌ា”។ ទន្ទឹមនឹងនេះ ពង្រឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អសកម្ម ក៏ដូចជា បន្តនាំមុខគេលើ សមរភូមិមនោគមន៍វិជ្ជារបស់ទីក្រុងផងដែរ៕