ប្រធានរដ្ឋលោក To Lam៖ ចាំបាច់ត្រូវមានយន្តការ និងគោលនយោបាយសម្រាប់មនុស្សចាស់
(VOVWORLD) - លោកប្រធានរដ្ឋបានស្នើឲ្យមជ្ឈឹមសមាគមចាំបាច់ត្រូវម្ចាស់ការរៀបចំសិក្សាស្រាវជ្រាវទ្រឹស្តី និងបូកសរុបលទ្ធផលជាក់ស្តែង ស្របតាមមុខងារ ភារកិច្ច និងលក្ខណៈរបស់សមាគម។
ប្រធានរដ្ឋលោក To Lam អញ្ជើញជួបសំណេះសំណាល និងអបអរសាទរគណៈប្រតិភូកម្មាភិបាលស្នូល តំណាងសមាគមមនុស្សចាស់វៀតណាម។ រូបថត៖ Nhan Sang/TTXVN |
អបអរសាទរខួបលើកទី ៨៣ ទិវាប្រពៃណីមនុស្សចាស់វៀតណាម (៦ មិថុនា ១៩៤១ - ៦ មិថុនា ២០២៤) នាព្រឹកថ្ងៃទី ៦ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋលោក To Lam បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរគណៈប្រតិភូកម្មាភិបាលស្នូល តំណាងសមាគមមនុស្សចាស់វៀតណាម។ អញ្ជើញថ្លែងក្នុងជំនួបនេះ ប្រធានរដ្ឋលោក To Lam បានសង្កត់ធ្ងន់ថា៖
“ខ្ញុំមានគោលបំណងថា ក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធនានាពីមជ្ឈឹមដល់មូលដ្ឋាន ចាំបាច់ត្រូវផ្ទៀងស្ដាប់សំណើ បំណងប្រាថ្នាដ៏ត្រឹមត្រូវរបស់មនុស្សចាស់ ព្រមទាំងមានយន្តការ គោលនយោបាយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពរបស់សមាគម និងការងារមនុស្សចាស់ស្របតាមប្រពៃណីផឹកទឹកនឹកដល់ប្រភពដើមផងដែរ”។
លោកប្រធានរដ្ឋបានស្នើឲ្យមជ្ឈឹមសមាគមចាំបាច់ត្រូវម្ចាស់ការរៀបចំសិក្សាស្រាវជ្រាវទ្រឹស្តី និងបូកសរុបលទ្ធផលជាក់ស្តែង ស្របតាមមុខងារ ភារកិច្ច និងលក្ខណៈរបស់សមាគម ហើយរួមចំណែកជាបញ្ញាដល់សេចក្តីព្រាងឯកសារមហាសន្និបាតបក្សលើកទី ១៤ សេចក្តីព្រាងរបាយការណ៍បូកសរុបរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី សុក្រិតក្បាលម៉ាស៊ីនចាត់តាំងសមាគមពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន ព្រមទាំងពង្រីកកម្លាំងពលំមហាសាមគ្គីជាតិទាំងមូលផងដែរ៕