ប្រធានរដ្ឋលោក To Lam និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទគណៈកម្មាធិការបក្សនគរបាលមជ្ឈិម

(VOVWORLD) - សន្និសីទគណៈកម្មាធិការបក្សនគរបាលមជ្ឈឹមបូកសរុបការងារ រយៈពេល៦ខែដើមឆ្នាំ២០២៤ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែកក្កដា នៅទីក្រុងហាណូយ។
ប្រធានរដ្ឋលោក To Lam និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទគណៈកម្មាធិការបក្សនគរបាលមជ្ឈិម - ảnh 1ប្រធានរដ្ឋ លោក To Lam, នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងគណៈប្រតិភូ  (រូបថត៖ TTXVN)

អគ្គលេខាបក្សលោក Nguyen Phu Trong សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនគរបាលជម្ឈឹម អញ្ជើញផ្ញើខ្លឹមសារ នៃសុន្ទរកថាណែនាំរបស់លោក សម្រាប់សន្និសីទធ្វើជាឯកសារយោងក្នុងដំណើរការពិភាក្សា។ នាយឧត្តមសេនីយ៍ To Lam ប្រធានរដ្ឋ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម; នាយករដ្ឋមន្ត្រីលោក Pham Minh Chinh សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិ ការបក្សនគរបាលមជ្ឈឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាណែនាំនៅឯសន្និសីទនេះ។

ថ្លែងមតិក្នុងសន្និសីទនេះ ប្រធានរដ្ឋលោក To Lam បានកោតសរសើរចំពោះសមិទ្ធិផល និងលទ្ធផលលេចធ្លោរបស់គណៈកម្មាធិការបក្សនគរបាលមជ្ឈឹម  ក្រសួងនគរបាលក្នុងរយៈពេលថ្មីៗនេះ។ ទាក់ទិននឹងភារកិច្ចនាពេលខាងមុខ ប្រធានរដ្ឋលោក To Lam បានស្នើថា គណៈ កម្មាធិការបក្សនគរបាលមជ្ឈឹម ចាំបាច់ត្រូវបន្តដឹកនាំ និងបញ្ជាណែនាំបានល្អនូវការងារពិគ្រោះយោបល់ និងយុទ្ធសាស្ត្រ; ការងារការពារសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម; ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ បន្តពង្រីកសមាហរណកម្មអន្តរជាតិក្នុងវិស័យសន្តិសុខ បរិយាកាសអំណោយផល សណ្តាប់ធ្នាប់សង្គម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ។

ក្នុងពេលជាមួយគ្នានោះ  នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យគណៈកម្មាធិការបក្សនគរបាលមជ្ឈឹមត្រូវក្តាប់ជាប់ និងព្យាករណ៍ស្ថានការណ៍ដោយម្ចាស់ការ ធ្វើសេនាធិការជូនបក្ស និងរដ្ឋ ផ្សព្វផ្សាយគោលនយោបាយ និងដំណោះស្រាយសមស្របទៅនឹងការវិវត្តនៃស្ថានភាពពិភពលោក។ កែលម្អប្រព័ន្ធច្បាប់  អនុវត្តន៍ល្អការងារបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស អវិជ្ជមាន អំពើពុករលួយ ការគ្រប់គ្រងរដ្ឋ សន្តិសុខ សណ្តាប់ធ្នាប់ ...ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ