ប្រធានរដ្ឋលោក To Lam អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tra Vinh

(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Tra Vinh នារសៀលថ្ងៃទី៥ ខែកក្កដា នេះ ប្រធានរដ្ឋ លោក To Lam បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ស្តីពីការធានាការពារជាតិ សន្តិសុខ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកិច្ចការបរទេសដែលផ្សាភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ប្រធានរដ្ឋលោក To Lam អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tra Vinh - ảnh 1ប្រធានរដ្ឋ លោក To Lam អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ  (រូបថត៖ TTXVN)

នៅក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋលោក To Lam បានស្នើទិសដៅអភិវឌ្ឍន៍ថ្មីមួយចំនួនសម្រាប់ខេត្ត ដែលត្រូវទាញយកអត្ថប្រយោជន៍ពីសក្តានុពលនៃថាមពលកកើតឡើងវិញ តភ្ជាប់ចរាចរណ៍ផ្លូវទឹក និងជំរុញការផ្លាស់ប្តូរឌីជីថល។ លោកប្រធានរដ្ឋក៏បានស្នើឱ្យខេត្តផ្តោតលើការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលភ្ជាប់ជាមួយការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ; ផ្តោតលើការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ជនរួមជាតិខ្មែរ; អភិវឌ្ឍន៍ផលិតផលសំខាន់ៗដែលភ្ជាប់នឹងការកសាងពាណិជ្ជសញ្ញា ដើម្បីឱ្យផលិតផល OCOP ជិត ៣០០ (ឃុំមួយផលិតផល១) នៃខេត្តអាចមានទីផ្សារស្ថិរភាព។ លោកប្រធានរដ្ឋក៏បានកត់សម្គាល់ផងដែរថា ប្រព័ន្ធនយោបាយមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រដ្ឋាភិបាល និងប្រជាជន ប្រកាន់យកមូលដ្ឋានយ៉ាងសកម្ម ក្តាប់ជាប់តំបន់ និងក្តាប់ជាប់មតិសង្គម មិនអនុញ្ញាតឱ្យមានកម្លាំងអរិភាព ញុះញង់ ឬប្រឌិតរឿងលើបញ្ហាជនជាតិ និងសាសនានៅឡើយ។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានរដ្ឋបានជូនអំណោយជាវិទ្យុចំនួន ១៤០០ គ្រឿងដល់ខេត្ត ដើម្បីជួយប្រជាជននៅតំបន់ជនជាតិភាគតិច ចាប់យកព័ត៌មានបានលឿន ជាពិសេសតាមបណ្តាញវិទ្យុភាសាជនជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ