ប្រធានរដ្ឋលោក To Lam អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតចិន Xiong Bo

(VOVWORLD) - លោកប្រធានរដ្ឋសង្ឃឹមថា ភាគីទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធលើ ការងារសំខាន់មួយចំនួនដូចជា៖ រក្សាការជួបប្រាស្រ័យ និងទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់កម្រិត; ដាក់ពង្រាយយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ 
ប្រធានរដ្ឋលោក To Lam អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតចិន Xiong Bo  - ảnh 1ប្រធានរដ្ឋ លោក To Lam ទទួលជួបឯកអគ្គរដ្ឋទូត Xiong Bo (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១១ មិថុនា នៅវិមានប្រធានរដ្ឋនៃទីក្រុងហាណូយ ថ្លែងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo ប្រធានរដ្ឋ លោក To Lam បានអះអាងថា វៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយចិនគឺជាជម្រើសយុទ្ធសាស្ត្រ ជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេស ឯករាជ្យ  ម្ចាស់ការ ពហុភាគី ភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងការបរទេសរបស់វៀត ណាម។ លោកប្រធានរដ្ឋសង្ឃឹមថា ភាគីទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធលើការងារសំខាន់មួយចំនួនដូចជា៖ រក្សាការជួបប្រាស្រ័យ និងទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់កម្រិត; ដាក់ពង្រាយយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានោះ ស្នើឱ្យចិនបន្តបើកទីផ្សាររបស់ខ្លួនសម្រាប់ផលិតផលកសិកម្ម ជលផល ផ្លែឈើ បសុសត្វ និងសាច់បសុបក្សីវៀតណាម;  បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពង្រឹងការផ្លាស់ប្តូរមិត្តភាពរវាងអង្គការប្រជាជន និងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវអនុវត្តយ៉ាងហ្មត់ចត់នូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងការយល់ឃើញរួម និងដោះស្រាយឲ្យបានសមស្របរាល់ការខ្វែងគំនិតគ្នានៅសមុទ្រ; គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ហាស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

ឆ្ពោះទៅព្រឹត្តិការណ៍សំខាន់ក្នុងឆ្នាំ ២០២៥ ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចិន (១៩៥០-២០២៥) ប្រធានរដ្ឋលោក To Lam បានស្នើថា ភាគីទាំងពីរខិតខំជំរុញ និងលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី កាន់តែជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Xiong Ba បានអះអាងថា ចិននឹងខិតខំប្រឹងប្រែងអនុវត្តការយល់ដឹងរួមកម្រិតខ្ពស់ និងអនុវត្តវិធានការសហប្រតិបត្តិការជាក់ស្តែងដែលភាគីទាំងពីរបានដាក់ចេញ; ជំរុញ និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ; គ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រកាន់តែប្រសើរឡើង ព្រមទាំងនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយសុខដុមរមនា និងស្ថិរភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ