ប្រធានរដ្ឋលោក To Lam អញ្ជើញទស្សនាភូមិបុរាណ Duong Lam

(VOVWORLD) - ក្នុងឱកាសទិវាគ្រួសារវៀត ណាម នាព្រឹកថ្ងៃទី២៧ មិថុនានេះ ប្រធានរដ្ឋវៀតណាម លោក To Lam បានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយប្រជាជនភូមិបុរាណ Duong Lam នៅទីរួមខេត្ត Son Tay។

ប្រធានរដ្ឋលោក To Lam អញ្ជើញទស្សនាភូមិបុរាណ Duong Lam - ảnh 1លោកប្រធានរដ្ឋ To Lam អញ្ជើញជួបសំណេះសំណាលជាមួយប្រជាជនភូមិបុរាណ Duong Lam (រូបថត៖ VOV)

អញ្ជើញជួបសំណេះសំណាលជាមួយប្រជាជននៅភូមិបុរាណ Duong Lam លោកប្រធានរដ្ឋ To Lam បានអះអាងថា ទិវាគ្រួសារវៀតណាមប្រចាំឆ្នាំគឺជាឱកាសដ៏មានអត្ថន័យបំផុតដើម្បីលើកតម្កើងតម្លៃគ្រួសារ ដើម្បីឱ្យកូន ចៅ បានវិលមករកឫសគល់ ឆ្ពោះទៅមនុស្សជាទីស្រលាញ់ ពូនជ្រុំនូវមនោសញ្ចេតនាដ៏ល្អប្រសើរ និងតម្លៃវប្បធម៌ប្រពៃណីដ៏មានតម្លៃនៃមាតុភូមិ និងប្រទេសជាតិ។ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា ជាមួយនឹងមរតកដ៏មានតម្លៃរាប់រយឆ្នាំដែលបន្សល់ទុកពីជំនាន់ដូនតា រួមទាំងលក្ខណៈដ៏វិសេសវិសាលរបស់ភូមិបុរាណនៅភាគខាងជើង  ដូច្នេះជំនាន់បច្ចុប្បន្ន ចាំបាច់ត្រូវថែរក្សា អភិរក្ស និងបន្តផ្សព្វផ្សាយដើម្បីណែនាំដល់ប្រជាជនពិភពលោកអំពីវប្បធម៌ប្រពៃណីជនបទ របស់វៀត ណាម។ លោកប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖

“ជំនាន់ជីដូនជីតា បុព្វការីជនរបស់យើងបានបន្សល់ទុកនូវកេរដំណែល និងប្រពៃណីដ៏មានតម្លៃដល់យើង។ យើងជាកូនចៅជំនាន់ក្រោយ ត្រូវមានទំនួលខុសត្រូវក្នុងការថែរក្សា អភិរក្សទំនៀមទម្លាប់ និងរបៀបរស់នៅក្នុងគ្រួសារនីមួយៗ...។ ប្រសិនបើគ្រួសារនីមួយៗមានភាពរុងរឿង និងសប្បាយរីករាយជាច្រើនជំនាន់បន្តបន្ទាប់គ្នា នោះភូមិទាំងមូលនឹងបានសេចក្តីសុខ។ បើគ្រប់ភូមិទាំងអស់មានភាពកក់ក្តៅ និងសម្បូរសប្បាយ សង្គមទាំងមូលនឹងមានការអភិវឌ្ឍជាពុំខាន”។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានអញ្ជើញអុជធូបនៅវិហារ Bo Cai Dai Vuong Phung Hung និងស្តេច Ngo Quyen ព្រមទាំងបានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារគំរូចំនួនពីរនៃឃុំ Duong Lam ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ