ប្រធានរដ្ឋលោក Tran Dai Quang ជួបចរចារជាមួយប្រធានាធិបតីអ៊ីតាលី Sergio Mattarella
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីអីតាលី លោក Sergio
Mattarella ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវបាន
អញ្ជើញ ទៅដល់រដ្ឋធានី Roma ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណ
រដ្ឋអ៊ីតាលី ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤វិច្ឆិកា។នារសៀលថ្ងៃទី២២វិច្ឆិកាតាមម៉ោង
វៀតណាម ពិធី ទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋលោក Tran Dai Quang និងគណៈ
ប្រតិភូជាន់ខ្ពស់ វៀតណាមបានប្រារព្ធទៅយ៉ាងឧិឡារិកនៅវិមានប្រធានាធាធីប
តី។បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតី លោក
Sergio Mattarella បាន ចាប់ផ្តើមកិច្ចចរចារ។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាព
វាយតម្លៃថា ទំនាក់ទំនងរវាង ប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍន៍យ៉ាងសកម្ម
លើគ្រប់វិស័យនិងប្តេជ្ញានាំទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អីតាលីកាន់
តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ លើ វិស័យសន្តិសុខការពារជាតិ ភាគីទាំងពីរ
បានឯកភាពបង្កើនការចែករំលែកព័ត៌មាន បទពិសោធន៍ក្នុងការបង្ការប្រឆាំងបទ
ល្មើស បង្កើនការងារហឹ្វកហ្វឺន ជួយសង្គ្រោះ ក៏ដូច ជាក្នុងការងាររក្សាសន្តិភាព
របស់អង្គការសហប្រជាជាតិ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បាន លើកត្រដែតនូវសារៈ
សំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សុវត្ថភាព សេរីភាពនាវា ចរណ៍ អាកាសចរ
ណ៍និងឯកភាពចាត់ទុកថា រាល់ជម្លោះលើសមុទ្រខាងកើតត្រូវបាន ដោះស្រាយ
ដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិជាពិសេសគឺអនុសញ្ញា អង្គការ
សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ព្រមទាំងអនុវត្តគ្រប់គ្រាន់នូវ សេច
ក្តីថ្លែងការណ៍រួមស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)ឈាន
ដល់ការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាង
ឆាប់ៗ។
|
ប្រធានរដ្ឋលោក Tran Dai Quang ជួបចរចារជាមួយប្រធានាធិបតីអ៊ីតាលី Sergio Mattarella |
បន្ទាប់ពីជំនួបចរចា ប្រធានាធិបតីអ៊ីតាលីនិងប្រធានរដ្ឋវៀតណាមបានអញ្ជើញ
ថ្លែងមតិជាមួយសារព័ត៌មានស្តីពីលទ្ធផលផ្លាស់ប្តូរ ក៏ដូចជាទិសដៅសហប្រតិបត្តិ
ការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ នៅទីនេះ លោក Sergio Mattarella បាន
អះអាងថា តាមរយៈដំណើរទស្សនកិច្ចនេះរបស់លោក Tran Dai Quang បានកត់
សម្គាល់ជាថ្មីម្តងទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអីតាលីនិងវៀតណាមកាន់
តែស៊ីជម្រៅនិងជាក់ស្តែង។ រីឯខ្លួនវិញ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
បានសង្កត់ធ្ងន់ថា៖
“ខ្ញុំសូមបញ្ជាក់យ៉ាងមុតមាំថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ការអភិវឌ្ឍ
ន៍ នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអ៊ីតាលីកាន់តែមានផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ
។ ភាគីទាំងពីរមានបំណងបន្តអនុវត្តរាល់យន្តការសហប្រតិបត្តិការដែលមានស្រាប់
ដូចជា សន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីការទូត សន្ទនាគោលនយោបាយការពារ
ជាតិថ្នាក់អនុរដ្ឋមន្ត្រីការពារប្រទេសនិងកម្មវិធីសហប្រតិបត្តិការមួយចំនួនទៀតផង”។
បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអ៊ីតាលី ក្នុងថ្ងៃដដែល ប្រធានរដ្ឋ
លោក Tran Dai Quang បានជួបសម្តែងការគួរសមប្រធានសភាជាន់ទាបរបស់អ៊ីតាលី
Laura Boldrini និងប្រធានព្រឹទ្ធសភាអ៊ីតាលី Pietro Grasso ។ថ្នាក់ដឹកនាំអ៊ីតាលីទាំង
ពីររូបនេះបានអះអាងថា រដ្ឋសភាអ៊ីតាលីត្រៀមជាស្រេចជួយឧបត្ថម្ភរដ្ឋសភាវៀត
ណាមលើកកំពស់សមត្ថភាព និងចែករំលែកសកម្មភាពនីតិបញ្ញត្តិ និងលើកកំពស់
នូវតួនាទីរបស់សមាជិកាសភាផងដែរ៕