ប្រធានរដ្ឋលោក Tran Dai Quang ជួបជាមួយអភិបាលទីក្រុង Milan និងប្រធានតំបន់ Lombardi

ប្រធានរដ្ឋលោក Tran Dai Quang ជួបជាមួយអភិបាលទីក្រុង Milan និងប្រធានតំបន់ Lombardi - ảnh 1
ប្រធានរដ្ឋ លោក Tran Dai Quang ជួបពិភាគ្សាជាមួយប្រធានតំបន់ Lombardia

(VOVworld)-ក្នុងដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋអ៊ីតាលី នារសៀល
 ថ្ងៃទី២៤វិច្ឆិកាតាមម៉ោងតំបន់ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន
អញ្ជើញជួបជាមួយលោក Giuseppe Sala អភិបាលទីក្រុង Milan និងលោក Roberto
Maroni ប្រធានតំបន់ Lombardi ។​នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បាន
ស្នើឲ្យទីក្រុង Milan និងតំបន់ Lombarto បន្តរួមសហការរៀបចំរាល់សកម្មភាពវប្ប
ធម៌និងសិល្បៈរបស់វៀតណាមនៅតំបន់នីមួយដើម្បីជួយឲ្យប្រជាជននៅតំបន់ទាំង
អស់ នេះយល់ច្បាស់អំពីទឹកដីនិងមនុស្សវៀតណាម រឹតបន្តឹងចំណងសមាគ្គីភាព
 មិត្តភាព និងបើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មី។

        ប្រធានរដ្ឋ លោក Tran Dai Quang និងថ្នាក់ដឹកនាំទីក្រុង Milan និងតំបន់​
Lombarto បានឯកភាពបន្តជម្រុញនិងគាំទ្រចំពោះវត្តមានរបស់សហគ្រាសនានានៅ
វៀតណាម។ លោក​Tran Dai Quang បានអះអាងថា រដ្ឋនិងរដ្ឋាភិបាលវៀតណាម
ត្រៀមជាស្រេចបង្កលក្ខណៈងាយស្រួលឲ្យទីក្រុង Milan និងតំបន់ Lombardia សហប្រ
 តិបត្តិការជាមួយតំបន់នានារបស់វៀតណាម។

        នាយប់ថ្ងៃដដែល តាមម៉ោងតំបន់ ប្រធានរដ្ឋ លោក Tran Dai Quang លោក
 ជំទាវរួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Milan បញ្ចប់
ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអ៊ីតាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ