ប្រធានរដ្ឋលោក Tran Dai Quang ជួបធ្វើការជាមួយសមាគមន៍អ្នកច្បាប់វៀតណាម
(VOVWORLD) - “ជំរុញខ្លាំងថែមទៀតនូវសកម្មភាពពិគ្រោះយោបល់ ជួយឧបត្ថម្ភផ្នែកច្បាប់ ដោយឥតគិតថ្លៃ សំរាប់ជនក្រីក្រ ជនរួមជាតិជាជនជាតិភាគតិច មុខសញ្ញាគោល នយោបាយនិងជនមានឋានៈទាបក្នុងសង្គម”។
ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ VOV) |
នេះជាសំណើររបស់ប្រធានរដ្ឋ លោក Tran Dai Quang ប្រធានគណៈកម្មាធិការទទួលបន្ទុកការកែទម្រង់ យុត្តិធម៌មជ្ឈឹម ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំមជ្ឈឹមសមាគមន៍អ្នកច្បាប់វៀត ណាម នាព្រឹកថ្ងៃទី១៩ មករា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យសមាគមន៍អ្នកច្បាប់វៀតណាម យកចិត្តទុកដាក់ដល់ការផ្លាស់ប្ដូរថ្មីខ្លឹមសារ លើកកំពស់គុណភាពនិងប្រសិទ្ធ ភាព។
“សមាគមន៍ចាំបាច់ត្រូវចូលរួមកសាងគោលនយោបាយ ច្បាប់ ស្រាវជ្រាវ ការកែទម្រង់យុត្តិធម៌ កែទម្រង់រដ្ឋបាល ដោះស្រាយជំលោះ គតិយុត្តដែលស្ថិត នៅខាងក្រៅយន្តការរបស់រដ្ឋ បង្ការប្រឆាំងបទល្មើស ជាពិសេសគឺបទល្មើសេដ្ឋ កិច្ចនិងអំពើពុករលួយ។ ជំរុញខ្លាំងថែមទៀតនូវសកម្មភាពពិគ្រោះយោបល់ ច្បាប់ ជួយឧបត្ថម្ភអំពីច្បាប់សំរាប់ជនក្រីក្រ ជនរួមជាតិជាជនជាតិភាគតិច មុខសញ្ញា គោលនយោបាយនិងជនមានឋានៈទាបក្នុងសង្គម”៕