ប្រធានរដ្ឋលោក Tran Dai Quang ជួបមុខកម្មាភិបាលសម្ព័ន្ធយុវជនជា គំរូដែលទទួលបានពានរង្វាន់ Ly Tu Trong
(VOVWORLD) - នាព្រឹកថ្ងៃទី២៦ មីនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានជួបមុខកម្មាភិបាលសម្ព័ន្ធយុវជនជាគំរូចំនួន៨៧នាក់ ដែលមានកិត្តិយសទទួលបានពានរង្វាន់ Ly Tu Trong ឆ្នាំ២០១៨។
ប្រធានរដ្ឋលោក Tran Dai Quang និងបណ្ដាយុវជនជាគំរូ |
ថ្លែងមតិក្នុងជំនួបនេះ លោក Tran Dai Quang បានសម្ដែងនូវគោលបំណងថាសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បន្តបង្កើនការអប់រំឧត្តមគតិបដិវត្តន៍សំរាប់ ជំនាន់វ័យក្មេង។
“យុវជនម្នាក់ៗ ត្រូវតែមានឫទ្ធានុភាពនយោបាយដ៏រឹងមាំ ដើម្បីបន្តពង្រីកឲ្យ បានសក្តិសមនូវប្រពៃណីរបស់ជីដូនជីតា។ គួរតែរៀបចំការឃោសនា អប់រំ សំរាប់កម្មាភិបាលវ័យក្មេង យុវជន និងកុមារ សំដៅឆ្ពោះទៅរកតំលៃដ៏ខ្ពង់ខ្ពស់ មានការទទួលខុសត្រូវចំពោះខ្លួនឯង ក្រុមគ្រួសារនិងសង្គម តាមសតិអារម្មណ៍ សីលធម៌និងរចនាបទលោកប្រធានហូជីមិញ”៕