ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិក ស្ថានទូតវៀតណាមប្រចាំអេហ្ស៊ីប
(VOVWORLD) - បន្តដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអេហ្ស៊ីបតាមសេចក្ដីអញ្ជើញរបស់ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Abdel Fattah Al Sisi នោះ នាថ្ងៃទី២៦ ខែ សីហា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវដឹកនាំ គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅជួបសំណេះសំណាលជាមួយកម្មា ភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងតំណាងសហគមន៍ជនវៀតណាមនៅ អេហ្ស៊ីប។
ប្រធានរដ្ឋលោក Tran Dai Quang (ខាងឆ្វេង) ថ្លែងមតិក្នុងជំនួបជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាម (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានស្នើឲ្យស្ថាន ទូតបន្តធ្វើសេនាធិការឲ្យបក្សនិងរដ្ឋអំពីវិធានការជាក់ស្ដែងនានាសំដៅ បង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយអេហ្ស៊ីប៖
“ខ្ញុំមានគោលបំណងថា កម្មាភិបាលទាំងអស់នៃស្ថានទូត បន្តពង្រីក ប្រពៃណីនៃផ្នែកការទូត វៀតណាម ដើម្បីជំរុញខ្លាំងសកម្មភាពការទូតលើវិស័យ សេដ្ឋកិច្ច នយោបាយ វប្បធម៌ ការពារជាតិ និងសន្តិសុខ។ ក្នុងនោះត្រូវការ យកចិត្តទុកដាក់ជាពិសេសដល់ការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ។ នេះជាគ្រឹះស្ថានដ៏រឹងមាំដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ ចំពោះសហគមន៍ជន វៀតណាមនៅអេហ្ស៊ីបគឺ នាពេលខាងមុខយើងនឹងរៀបចំសមាគមន៍ជនវៀត ណាមនៅអេហ្ស៊ីប ដើម្បីជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក បង្កលក្ខណៈងាយ ស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅទីនេះមានជីវភាពដោយស្ថិរភាព គោរពច្បាប់នៃប្រទេសសាមី។ តាមនោះរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ”៕