ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយប្រធានស្ថាប័ន តំណាងវៀតណាមនៅឯបរទេស
(VOVWORLD) - នាថ្ងៃទី១៤ ខែសីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានស្ថាប័នតំណាង វៀតណាមនៅឯបរទេសដែលមកចូលរួមសន្និសីទកាទូតលើកទី៣០។
ប្រធានបណ្ដាស្ថាប័នតំណាងវៀតណាមនៅឯបរទេសថតរូបអនុស្សាវរីយ៍ជាមួយលោកប្រធានរដ្ឋ (រូបថត៖ VOV) |
ថ្លែងមតិនៅជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើកច្បាស់ ថា ក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនោះ កម្មាភិបាល ការទូតទាំងអស់ត្រូវបន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងគោលមាគ៌ាកិច្ចការ បរទេសឥតងាករេរបស់បក្សនិងរដ្ឋ នោះគឺ “វៀតណាមជាមិត្ត ជាដៃគូគួរឲ្យជឿ ទុកចិត្តនិងជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ”។ លោក ប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖
“ត្រូវការច្បាមជាប់នឹងសភាពការណ៍ ធ្វើការស្រាវជ្រាវ វិភាគ វាយតំលៃ ព្យាករណ៍អំពីហានិភ័យដែលកំពុងសំងំ ដើម្បីធ្វើសេនាធិការឲ្យបានទាន់ពេល វេលាជាមួយបក្សនិងរដ្ឋ សំដៅដាក់ចេញដំណោះស្រាយចំណាត់ការលើគ្រោះអាសន្ន ដែលគំរាមកំហែងទៅលើសន្តិសុខជាតិ អធិបតេយ្យភាពនិងបូរណភាពដែនដី របស់មាតុប្រទេស។ ជាងពេលណាៗទាំងអស់ មេរៀន “ការពារប្រទេសជាតិពី ចម្ងាយ ការពារប្រទេសជាតិចាប់តាំងពីមិនទាន់រងគ្រោះ” នោះ ត្រូវការអនុវត្តន៍ ឲ្យបានល្អដោយកម្មាភិបាលការទូតម្នាក់ៗ។ តភ្ជាប់យ៉ាងស្អិតរមួតថែមទៀតរវាង កិច្ចការបរទេសជាមួយកិច្ចការផ្ទៃក្នុង រវាងការទូតពហុភាគីជាមួយទ្វេភាគី រវាង ការទូតសេដ្ឋកិច្ចនិងការទូតវប្បធម៌”។
ប្រធានរដ្ឋលោក Tran Dai Quang ក៏ស្នើឲ្យប្រធានស្ថាប័នតំណាងនានា យកចិត្តទុកដាក់ដល់ការលើកកំពស់គុណភាពការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីៗ។ ទន្ទឹមនឹងនោះ កម្មាភិបាលការទូតវៀតណាមក៏ត្រូវការស្រាវជ្រាវ លើកឡើង ការផ្ដួចផ្ដើមគំនិតនៅវេទិកាពហុភាគី តំបន់និងអន្តរជាតិនានា ដើម្បីបង្ហាញនូវការ ទទួលខុសត្រូវនិងឋានៈរបស់វៀតណាមផងដែរ៕