ប្រធានរដ្ឋលោក Tran Dai Quang ជួបសន្ទនាជាមួយក្រុមសមាជិកាសភាវៀតណាមនីតិកាលទី១៤

(VOVWORLD) - នារសៀលថ្ងៃទី៧ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានជួបសន្ទនាជាមួយក្រុមសមាជិកាសភាវៀតណាមនីតិកាលទី១៤ ក្នុងឱកាសរំលឹកខួបលើកទី១០ ទិវាបង្កើតក្រុមសមាជិកាសភាវៀតណាម។ អញ្ជើញចូលរួមជំនួបនេះក៏មានវត្តមានរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងអនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ដោយឫទ្ធានុភាព បញ្ញា ការច្នៃប្រឌិតនិងភាពឧស្សាហ៍ព្យាយាម នារីវៀតណាមបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការខិតខំប្រឹងប្រែងនិងការរួមវិភាគទានដ៏ធំធេងរបស់ខ្លួនលើគ្រប់វិស័យ។ លោកប្រធានរដ្ឋចាត់ទុកថា ក្នុងអំឡុង៧០ឆ្នាំកន្លងទៅ បណ្ដាសមាជិកាសភាបានដើរតួនាទីដ៏សំខាន់ក្នុងសកម្មភាពនានារបស់រដ្ឋសភា ហើយមានការរីកចម្រើនគួរឲ្យកត់សម្គាល់អំពីសមត្ថភាពតាក់តែងច្បាប់ ឃ្លាំមើល និងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។

        លោកប្រធានរដ្ឋជឿជាក់ថា ក្រុមសមាជិកាសភាបន្តខិតខំប្រឹងប្រែងថែមទៀត សំដៅដណ្ដើមបានស្នាដៃដ៏ធំធេង រួមវិភាគទានទៅក្នុងសកម្មភាពរបស់រដ្ឋសភា រួមចំណែកកសាងរដ្ឋនីតិបញ្ញាត្តិវៀតណាមសង្គមនិយមរបស់ប្រជាជន ឈរលើប្រជាជននិងដើម្បីប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ