ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយនាយកកម្មវិធីអប់រំពលរដ្ឋសកលរបស់អង្គការUNESCO

ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយនាយកកម្មវិធីអប់រំពលរដ្ឋសកលរបស់អង្គការUNESCO - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយនាយកកម្មវិធីអប់រំពលរដ្ឋសកលរបស់អង្គការUNESCOលោក Carlos Alberto Torres 

(VOVworld)-នៅក្នុងពិធីទទួលជួបជាមួយនាយកកម្មវិធីអប់រំពលរដ្ឋសកលលោក
 របស់អង្គការ UNESCOលោក Carlos Alberto Torres នាព្រឹកថ្ងៃទី២១ធ្នូនៅវិមានប្រធាន
 រដ្ឋនោះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានវាយតម្លៃខ្ពស់និងជឿជាក់ថា
 កម្មវិធីអប់រំពលរដ្ឋសកលលោករបស់អង្គការ UNESCO នឹងបានអនុវត្តប្រកប ដោយ
ជោគជ័យ។ លោក Tran Dai Quang បានឲ្យដឹងថា វៀតណាមបានឧទ្ទេស នាមបេក្ខជន
កាន់ដំណែងអគ្គនាយក UNESCO អាណត្តិ ២០១៧-២០២១និងសម្តែង គោលបំណង
ថា បេក្ខជនរបស់វៀតណាមនឹងទទួលបានការគាំទ្រពីមិត្តភក្តិអន្តរជាតិ​។ ប្រធានរដ្ឋ
លោក Tran Dai Quang បានស្នើឲ្យលោក Alberto Torres ធ្វើជាស្ពាន តភ្ជាប់រវាងវៀត
ណាមជាមួយ UNESCO និយាយរួមនិងសហរដ្ឋអាមេរិកនិយាយ ដោយឡែក ក្នុងការ
អភិវឌ្ឍន៍និងលើកកំពស់សមត្ថភាពរបស់មនុស្សក្នុងការដោះ ស្រាយបញ្ហាសកល
លោកទាំងមូល។ លោក Tran Dai Quang ក៏បានស្នើឲ្យលោក  Alberto Torres ធ្វើការ
ស្រាវជ្រាវលទ្ធភាពអនុវត្តកម្មវិធីអប់រំពលរដ្ឋសកលលោក របស់ UNESCO នៅវៀត
ណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ