ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតថ្មីនៅវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី១៣ កក្កដា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Trần Đại Quang បានទទួលសារតាំងពីឯកអគ្គរដ្ឋទូតអេស្ប៉ាញ Jesus Figa Lopez Palop និងឯកអគ្គរដ្ឋទូតយេម៉ែន Adel Mohamed Ali Bà Hamid។
ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតថ្មីនៅវៀតណាម - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang និងឯកអគ្គរដ្ឋទូតអេស្ប៉ាញ Jesus Figa Lopez Palop (រូបថត៖VOV)

(VOVworld) - នាព្រឹកថ្ងៃទី១៣ កក្កដា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួលសារតាំងពីឯកអគ្គរដ្ឋទូតអេស្ប៉ាញ Jesus Figa Lopez Palop និងឯកអគ្គរដ្ឋទូតយេម៉ែន Adel Mohamed Ali Ba Hamid។ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញលោកស្រី Lopez Palop នោះ ប្រធានរដ្ឋលោក Tran Dai Quang សង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវបង្កើន ការជួបប្រាស្រ័យ ផ្លាស់ប្ដូរគណៈប្រតិភូ ព្រមទាំងជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការ សេដ្ឋកិច្ចលើវិស័យដែលអេស្ប៉ាញមានឧត្តមភាព។លោក Tran Dai Quang មាន បំណងថា អេស្ប៉ាញ់នឹងគាំទ្រវៀតណាមឈរឈ្មោះក្នុងតំណែងជាសមាជិកមិន អចិន្ត្រៃរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១ ហើយឯកអគ្គ រដ្ឋទូត Pham Sanh Chau ឈរឈ្មោះជាអគ្គនាយកអង្គការ UNESCO អាណត្តិ ២០១៧-២០២១។

        ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតយេម៉ែនលោក Mohamed Ba Hamid ប្រធានរដ្ឋលោក Tran Dai Quang លើកច្បាស់ថា វៀតណាមសង្សឹមថា ប្រទេស យេម៉ែននឹងទទួលបានស្ថិរភាពយ៉ាងឆាប់ៗ ហើយភាគីនានាដោះស្រាយបាន ការខ្វែងគំនិតនិងជំលោះតាមរយៈកិច្ចចរចារ។

ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតថ្មីនៅវៀតណាម - ảnh 2ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួប ឯកអគ្គរដ្ឋទូតប៉ូឡួញលោក Ilkka Pekka Simila  

        ក៏នាព្រឹកថ្ងៃទី១៣ កក្កដា ប្រធានរដ្ឋលោក Tran Dai Quang បានទទួលជួប ឯកអគ្គរដ្ឋទូតប៉ូឡួញលោក Ilkka Pekka Simila និងឯកអគ្គរដ្ឋទូតក្រិកលោក Nikos Kanellos ដែលមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀត ណាម។ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតលោក Ilkka-Pekka Simila ប្រធានរដ្ឋ លោក Tran Dai Quang បានស្វាគមន៍ការដែលប៉ូឡួញស្នើឲ្យបង្កើតទំនាក់ទំនង ដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរលើវិស័យអប់រំ បច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រង រដ្ឋ រុក្ខកម្មនិងថាមពលស្អាត។

        វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ឯកអគ្គរដ្ឋទូតក្រិកលោក Nikos Kanellos ក្នុងអាណត្តិបេសកកម្មនៅវៀតណាម ប្រធានរដ្ឋលោក Tran Dai Quang ស្នើឲ្យក្រិកគាំទ្រការចុះហត្ថលេខានិងអនុម័តជាផ្លូវការលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) រួមជាមួយគ្នានោះ ភាគីទាំងពីរបន្ត ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលវៀតណាមមានតម្រូវការនិងក្រិកមានឧត្តមភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ