ប្រធានរដ្ឋលោក Tran Dai Quang៖ “ពង្រីកយ៉ាងខ្លាំងនូវស្មារតីស្នេហាជាតិ អភិវឌ្ឍន៍ប្រទេសជាតិដោយចីរភាព"
(VOVWORLD) - “ប្រទេសជាតិនៅតែជួបការលំបាកជាច្រើន ប៉ុន្តែដោយសមិទ្ធិផលដ៏ធំធេង ដែលយើងទទួលបានគឺឋានៈ កម្លាំងនិងកិត្យានុភាពរបស់ប្រទេសជាតិកាន់តែត្រូវ បានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ បង្កើតឡើងបុព្វបទសំខាន់ៗ ដើម្បីបន្ត អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅនិងភារកិច្ចនានាដែលមហាសន្និបាតលើកទី១២របស់បក្សបានដាក់ចេញ”។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang |
នេះជាការចែករំលែករបស់ប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang ក្នុងការឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌ មានវិទ្យុសម្លេងវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨។
ប្រធានរដ្ឋលោក Tran Dai Quang ឲ្យដឹងថា នេះជាលើកដំបូងក្រោយរយៈ ពេលច្រើនឆ្នាំ ដែលប្រទេសជាតិបានសំរេចយ៉ាងគ្រប់គ្រាន់និងហួសពីផែនការនូវ គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចទាំង១៣ ដែលរដ្ឋសភាបានដាក់ចេញ។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើន GDP ទទួល បាន៦,៨១% ទំហំការនាំចេញនាំចូលទទួលបាន៤២៥ពាន់លានដុល្លាអាមេរិក ដែលជាកម្រិតខ្ពស់បំផុតតាំងពីមុនមក ការទាក់ទាញដើមទុនផ្ទាល់ពីបរទេស ទទួលបាន៣៥,៨ពាន់លានដុល្លាអាមេរិក ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ឆ្នាំកន្លងទៅ។ លោកប្រធានរដ្ឋក៏សង្កត់ធ្ងន់ថា ឆ្នាំ២០១៧ ជាការគូសសញ្ញា ពិសេសក្នុងប្រវត្តិសាស្ត្រផ្នែកការទូតវៀតណាម។ នោះគឺជោគជ័យដ៏ត្រចះត្រចង់ នៃឆ្នាំ APEC វៀតណាម២០១៧និងកិច្ចប្រជុំកំពូល APEC លើកទី២៥ ដែល វៀតណាមជាប្រទេសម្ចាស់ផ្ទះ។ ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់ ធ្ងន់ថែមទៀតថា៖
“សប្ដាហ៍កិច្ចប្រជុំកំពូល APEC លើកទី២៥ បាននាំវៀតណាមក្លាយទៅជា ចំណុចលេចធ្លោគួរឲ្យយកចិត្តទក់ដាក់របស់ពិភពលោកទាំងមូល។ ការចូលរួម យ៉ាងគ្រប់គ្រាន់របស់ថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ចជាសមាជិក APEC ទាំងអស់ និង ថ្នាក់ដឹកនាំប្រទេសជាភ្ញៀវកិត្តិយសទាំង៣រួមមាន កម្ពុជា ឡាវនិងមីយ៉ាន់ម៉ានោះ បានសរឲ្យឃើញនូវតួនាទីយុទ្ធសាស្ត្ររបស់វៀតណាមក្នុងតំបន់។ ថ្នាក់ដឹកនាំ ខឿនសេដ្ឋកិច្ចជាសមាជិក APEC ទាំងអស់សុទ្ធតែវាយតំលៃខ្ពស់ចំពោះតួនាទីជា ម្ចាស់ផ្ទះរបស់វៀតណាម ក្នុងការផ្ដួចផ្ដើមគំនិតថ្មីថ្មោងជាច្រើន ដើម្បីជួយ APEC ទទួលបានការមូលមតិឯកច្ឆន្ទលើបញ្ហាជាច្រើននិងឆ្ពោះទៅការកសាងអនាគតរួម។ រាល់លទ្ធផលដែលទទួលបានក្នុងឆ្នាំ APEC ២០១៧ កន្លងទៅ នឹងបង្កើត កម្លាំងចលករដើម្បីវៀតណាមបន្តអនុវត្ត៍ភារកិច្ចដ៏ធំធេងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ក្នុងនោះមានការឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាអ.ស.បអាណត្តិ ២០២០-២០២១និងប្រធានអាស៊ាន២០២០”។
ប្រធានរដ្ឋលោក Tran Dai Quang វាយតំលៃថា ឆ្នាំ២០១៨ជាឆ្នាំគន្លឹះនៃ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរយៈពេល៥ឆ្នាំពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០។ ស្ថានភាពនៅក្នុងនិងក្រៅប្រទេសមានទាំងឱកាស ភាពងាយស្រួលផង និងការ លំបាកសាកល្បងទៀតផង។ ក្នុងកាលៈទេសៈនោះ វៀតណាមត្រូវពង្រីកយ៉ាង ខ្លាំងក្លានូវស្មារតីសាមគ្គី ឆ័ន្ទៈខ្លួនទីពឹងខ្លួន ឆ្លៀតយកឱកាស ជំនះពុះពារលើការ សាកល្បងដើម្បីបន្តឈានឡើង៕