ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២៥នៃទិវាបង្កើតខេត្ត Ninh Binh ឡើងវិញ
|
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២៥ នាទីវាបង្កើតខេត្ត Ninh Binh ឡើងវិញ |
(VOVworld)-ពិធីរំលឹកខួបលើកទី២៥នៃទិវាបង្កើតខេត្ត Ninh Binh ឡើងវិញថ្ងៃទី១
មេសាបានប្រារព្ធយ៉ាងយ៉ាងឱឡារិកនាយប់ថ្ងៃទី២៦មិនា នៅទីក្រុង Ninh Binh ខេត្ត
Ninh Binh ភាគខាងជើងវៀតណាម។ អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋ លោក
Tran Dai Quang បានស្នើរថា ខេត្ត Ninh Binh គប្បីប្រមូលផ្តុំ ធ្វើអាជីវកម្មល្អរាល់
សក្កានុភាព ជាពិសេសផ្តោតសំខាន់លើការផ្លាស់ប្តូររូបសណ្ឋានកំណើនថ្មីតាមទិស
លើកកំពស់ទិន្នផល។ លោក Tran Dai Quang អញ្ជើញផ្តល់អនុសាសន៍ថា៖
“អភិវឌ្ឍន៍ទេសចរណ៍ដោយនិរន្តរភាព ជាពិសេសគឺទេសចរណ៍តាមទិសវិល
ត្រឡប់មកប្រភពដើម អេកូឡូស៊ី សម្រាកលំហែកាយដែលផ្សាភ្ជាប់ជាមួយការអភិ
វឌ្ឍន៍ផលិតកម្មអាជីវកម្ម។រួមជាមួយគ្នានោះ គប្បីជម្រុញការផ្សព្វផ្សាយ ពន្លឿន
ទេសចរណ៍ នាំទីក្រុង Ninh Binh ក្លាយទៅជាទីក្រុងទេសចរណ៍ ហើយនាំខេត្ត Ninh
Binh ក្លាយទីជាមជ្ឈមណ្ឌលទេសចរណ៍ជាតិពិសេសផងដែរ”។
ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានសំណូមពរឲ្យខេត្ត Ninh Binh ផ្តោត
សំខាន់លើការអភិវឌ្ឍន៍វប្បធម៌ សង្គម លើកកំពស់គុណភាពអប់រំ បណ្តុះបណ្តាល
ធានសន្តិសុខសង្គម និងថែទាំល្អសម្រាប់គ្រួសារគោលនយោបាយនិងគ្រួសារមាន
គុណបំណាច់ជាមួយប្រទេសជាតិ។លោក Tran Dai Quang បានសម្តែងក្តីជឿជាក់
ថា បក្សភាគ រដ្ឋអំណាច កងទ័ពនិងប្រជាជនខេត្ត Ninh Binh បន្តពង្រីកនូវស្មារតី
និងលទ្ធផលដែលទទួលបានបន្ទាប់ពីរយៈពេល២៥ឆ្នាំបង្កើតឡើងវិញ រួមចំណែក
សកម្មទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសវៀតណាមសង្គមនិយម៕