ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជាធិបតីពិធីជប់លៀងទទួលស្វាគមន៍ប្រធានាធិបតីអេហ្ស៊ីប

(VOVWORLD) -នាយប់ថ្ងៃទី៦កញ្ញានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជាអធិបតីពិធីជប់ លៀងអំណរសាទរប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi រួមទាំងគណៈប្រតិភូជាន់ខ្ពស់ សាធារណៈរដ្ឋអារ៉ាប អេហ្ស៊ីប ក្នុងឱកាសគណៈប្រតិភូមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។ 
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជាធិបតីពិធីជប់លៀងទទួលស្វាគមន៍ប្រធានាធិបតីអេហ្ស៊ីប - ảnh 1ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជាអធិបតីពិធីជប់លៀងអំណរសាទរប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi

អញ្ជើញថ្លែងមតិក្នុងពិធី លោក Tran Dai Quang បានវាយតម្លៃខ្ពស់ នូវតួនាទីរបស់ អេហ្ស៊ីប ក្នុងនាមជាស្ថាបនិកចលនាមិនចូលបក្សសម្ព័ន្ធ ដែលបានដាក់ចេញនូវ គោលការណ៍សារវ័ន្តរបស់ចលនា អំពីឯករាជ្យ អធិបតេយ្យភាព កិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នា ដើម្បីសន្តិភាពរវាងបណ្តាជនជាតិ។ លោកប្រធានរដ្ឋវៀត ណាមបានជឿជាក់ ថា ដោយការប្តេជ្ញាខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនោះ នាពេលខាងមុខ ទំនាក់ទំនងយ៉ាងល្អប្រសើររវាងវៀតណាមនិងអេហ្ស៊ីប នឹងបន្តបាន ពូនជ្រុំនិងអភិវឌ្ឍន៍ជាក់ស្តែង ឆ្លើយតបបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជា ជននៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិង ការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។

        អញ្ជើញឆ្លើយតបវិញ ប្រធានាធិបតីអេហ្ស៊ីប លោក A.Sisi  បានអះអាងថា អេហ្ស៊ីបបានត្រៀមខ្លួនជាស្រេច ជម្រុញទំនាក់ទំនងជាមួយ វៀតណាម ក្នុងក្របខ័ណ្ឌ នៃទំនាក់ទំនងដៃគូជាក់ស្តែង ដើម្បីផលប្រ យោជន៍រួមរបស់ប្រជាជននៃប្រទេសទាំង ពីរ ដើម្បី សក្កានុភាពរបស់ប្រទេសទាំងពីរ នឹងបង្កើតឡើងអនាគតភ្លឺស្វាងសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ