ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជួបចរចារជាមួយប្រធានាធិបតីអាមរិក លោក Donald Trump
(VOVWORLD) -បប្ទាប់ពីពិធីទទួលបដិ សណ្ឋារកិច្ចជាផ្លូវការនាព្រឹកថ្ងៃទី១២វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបចរចារជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅវិមានប្រធានរដ្ឋ។
នៅទីនេះ លោក Tran Dai Quang និងប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្លាស់ ប្តូរលើបណ្តាវិធានការ សំដៅនាំទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ប្រ កបដោយប្រសិទ្ធភាពនិងជាក់ស្តែង ថែមទៀត ក្នុងនោះ ផ្តោតសំខាន់លើទំនាក់ ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។
ទិដ្ឋភាពនៃជំនួប |
ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា វៀតណាមនិងអាមេរិកនឹងសហ ការគ្នា ចែក រំលែកនូវផលប្រយោជន៍រួមក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិ ការនិងការអភិវឌ្ឍន៍។ជាពិសេស គោរពច្បាប់អន្តរ ជាតិនិងបង្កើនកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាតំបន់និងអន្តរ ជាតិ។
ស្តីពីបញ្ហាក្នុងតំបន់ ថ្នាក់ដឹកនាំទាំងពីររូប បានសង្កត់ធ្ងន់ នូវសារៈ សំខាន់នៃការរក្សាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ និងឯកភាព ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី សមស្របជាមួយនឹង ច្បាប់អន្តរជាតិក្នុងនោះ មានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ ទន្ទឹមជាមួយគ្នានោះ អនុវត្តប្រកបដោយ ពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិសម្រាប់ភាគីនានានៅ សមុទ្រខាងកើត (DOC) និងឈានដល់ចុះហត្ថលេខាងយ៉ាងឆាប់ៗ ក្រមប្រ តិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)ដែលពោរពេញទៅ ដោយអត្ថន័យផងដែរ។
បន្ទាប់ពីពិធីចរចារ ថ្នាក់ដឹកនាំទាំងពីររូបបានអញ្ជើញចូលរួមសន្និ សីទ កាសែត ចេញសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងវៀតណាម អាមេរិក និងធ្វើជាកាកសិណសាក្សី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បត្តិការសេដ្ឋកិច្ចសំខាន់ៗដោយមានតម្លៃឡើងដល់ ១២ពាន់ដុល្លារអាមេរិក ផងដែរ៕