ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅដល់ក្រុងវៀងច័ន្ទចាប់ផ្តើមដំណើរទស្សនកិច្ចនៅឡាវ
|
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅដល់ក្រុងវៀងច័ន្ទចាប់ផ្តើម ដំណើរទស្សនកិច្ចនៅឡាវ |
(VOVworld)-នាព្រឹកថ្ងៃទី១២មិថុនា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
និងលោកជំទាវរួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់ទីក្រុងវៀង
ច័ន្ទចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា
និតឡាវពីថ្ងៃទី១២ដល់ថ្ងៃទី១៤មិថុនា តាមសេចក្តីអញ្ជើញរបស់អគ្គលេខាបក្ស
និងជាប្រធានរដ្ឋឡាវលោក Bounnhang Volachith ។ ដំណើរទស្សនកិច្ចនេះសំដៅ
រឹតបន្តឹងទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីពិសេសរវាងបក្សទាំងពីរ រដ្ឋ ទាំងពីរ
ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ជាមួយឡាវ។
បន្ទាប់ពីពិធីទទួលយ៉ាងឱឡារិកមក ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
និងអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក Bounnhang Volachith បានអញ្ជើញ
ជួបចរចារទ្វេភាគី។ នៅទីនេះ លោក Bounnhang Volachith បានអះអាងថា ការដែល
លោក Tran Dai Quang ជ្រើសរើសប្រទេសឡាវជាប្រទេសដំបូងមកបំពេញទស្សន
កិច្ចបន្ទាប់ពីទទួល ដំណែងជាប្រធានរដ្ឋនោះ គឺសម្តែងនូបការគោរពនិងបំណងរឹត
បន្តឹងទំនាក់ទំនង មិត្តភាព សាមគ្គីពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជា
ជននៃប្រទេសទាំង ពីរ។ ដំណើរទស្សនកិច្ចនៅប្រទេសឡាវលើកនេះរបស់លោក
Tran Dai Quang នឹងរួមចំណែកសំខាន់ចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង
មិត្តភាព ជាប្រពៃណី សាមគ្គីពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀត
ណាម -ឡាវឲ្យឡើងកំពស់ថ្មី។
នៅក្នុងជំនួបចរចារនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរលើវិធានការជម្រុញ
ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងពិភាគ្សាលើ
បញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
បន្ទាប់ពីការជួបចរចារមក ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង
អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Volachith បានអញ្ជើញជាក្សិណ
សាក្សីពិធីប្រគល់អំណោយសម្រាប់កសាងសាលារៀននៅខេត្ត Sekong ប្រទេសឡាវ៕