ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយកម្មាភិបាលនៃនាយកដ្ឋានកលយុទ្ធគ្រប់ជំនាន់
|
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធី |
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៧២នៃទិវាបង្កើតកងទ័ពប្រជាជនវៀត
ណាមនិងខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលធ្វើការតស៊ូប្រយុទ្ធ នាព្រឹកថ្ងៃ
ទី ២១ធ្នូ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបមុខជាមួយ
អតីតកម្មាភិបាលគ្រប់ជំនាន់នៃនាយកដ្ឋានកលយុទ្ធ អគ្គសេនាធិការដ្ឋានកងទ័ពប្រ
ជាជនវៀតណាម។នៅទីនេះ លោក Tran Dai Quang បានកត់ស្គាល់និងលើកសរ
សើរចំពោះការរួមចំណែកដ៏ធំធេងរបស់អតីតកម្មាភិបាលនៃនាយកដ្ឋានកលយុទ្ធ
គ្រប់ជំនាន់ ក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ ក៏ដូចជាក្នុងការអនុវត្តភារកិច្ច
កសាងកម្លាំងកងទ័ពបដិវត្តន៍ចំណាននិងទំនើបជាជំហានៗ។ លោកប្រធានរដ្ឋបាន
សង្កត់ធ្ងន់ថា នាពេលខាងមុខ ស្ថានភាពលើពិភពលោក តំបន់និងក្នុងប្រទេសមាន
បម្រែបម្រួលជាច្រើន ទាមទារឲ្យបក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំង
មូល ពង្រឹងសាមគ្គីភាពនិងប្តេជ្ញាអនុវត្តន៍ប្រកបដោយជោគជ័យរាល់គោលដៅដែល
បានដាក់ចេញ។ លោក Tran Dai Quang បានស្នើឲ្យកម្មាភិបាលកំពុងបំពេញការ
ងារនៅនាយកដ្ឋានកលយុទ្ធបន្តខិតខំប្រឹងប្រែង ហាត់ពត់លត់ដំឲ្យមានលក្ខណៈ
សម្បត្ដិស្អាតស្អំ ឬទ្ធានុភាពនយោបាយមោះមុត និងបំពេញល្អរាល់ភារកិច្ចដែលបាន
ប្រគល់ជូន៕