ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយអតីតប្រធានាធិបតីឈីលី

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយអតីតប្រធានាធិបតីឈីលី - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយអតីតប្រធានាធិបតីឈីលីលោក Eduardo Frei Ruiz-Tagle

(VOVworld)-ក្នុងជំនួបជាមួយ លោក Eduardo Frei Ruiz-Tagle អតីតប្រធានាធិបតី
 ឈីលីនិងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក​នាថ្ងៃទី១៤កក្កដា
ប្រធាន រដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ឈីលីជាប្រទេស
ដំបូងនៅ អឌ្ឍគោលខាងលិចបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
(FTA) ទ្វេភាគី ជាមួយវៀតណាមនិងជាប្រទេសស្ថិតក្នុងក្រុមប្រទេសដំបូងបង្អស់
ទទួលស្គាល់ខឿន សេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។ នៅទីនេះ​លោក Tran Dai
Quang បានស្នើឲ្យប្រ ទេសទាំងពីរជម្រុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់
 ជម្រុញការអនុម័តយ៉ាង ឆាប់ៗ នូវកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រ
ប៉ាស៊ីហ្វិក(TPP) និងបន្ត គាំទ្រគ្នាទៅវិញទៅមកលើបណ្តាអង្គការអន្តរជាតិនិងវេទិ
ការពហុភាគីនានាជាពិសេស គីនៅអង្គការសហប្រជាជាតិ។ ប្រធានរដ្ឋ បានស្នើរឲ្យ
ឈីលីគាំទ្រវៀតណាមចុះឈ្មោះ ជាអគ្គនាយក UNESCO អាណត្តិ២០១៧-២០២១
ខាងមុខ។

      ស្តីពីបម្រែបម្រួលពាក់ព័ន្ធនឹងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅក្នុងតំ
បន់នោះ លោក Eduardo Frei Ruiz-Tagle បានអះអាងថា ឈីលីគាំទ្រការដោះស្រាយ
ជម្លោះដោយ សន្តិវិធីនិងគោរពច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ