ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតគុយបានិងឯកអគ្គរដ្ឋទូត EU នៅវៀតណាម
(VOVworld)-នាព្រឹកថ្ងៃទី១មិថុនា ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតគុយបា Herminio
Lopez Diaz ប្រធានរដ្ឋ លោក Tran Dai Quang បានជឿជាក់ថា ប្រជាជនគុយបា
នឹងទទួលបានសមិទ្ធិដ៏ធំធេងជាងទៀតក្នុងបុព្វហេតុកសាង ប្រទេសគុយបា
សង្គមនិយម ឯករាជ្យ សេរីភាព សម្បូររុងរឿងនិងរីកចំរើន។ លោក Tran Dai
Quang បានអះអាងថា ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរនូវបទ ពិសោធន៍
នៃទ្រឹស្តីនិងការអនុវត្តជាក់ស្តែងក្នុងការធ្វើសមាហរណកម្មអន្តរជាតិ បម្រើកិច្ច
ការកសាងនិងការពារមាតុប្រទេសសង្គមនិយមនៅប្រទេសនិមួយៗ ជាពិសេស នាំទំនាក់ទំនងពិសេសវៀតណាម-គុយបាឲ្យកាន់តែស៊ីជម្រៅប្រកប ដោយប្រសិទ្ធិ
ភាពដូចជាបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេស ទាំងពីរ។
|
ប្រធានរដ្ឋ លោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបា Herminio Lopez Diaz |
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប
(EU) ប្រចាំនៅវៀតណាម Bruno Angelet លោក Tran Dai Quang បានវាយតម្លៃ ខ្ពស់ចំពោះការអភិវឌ្ឍន៍យ៉ាងសកម្មនៃទំនាក់ទំនងសហប្រតិបត្តិការរវាងវៀត
ណាមជាមួយ EU នាពេលកន្លងទៅលើគ្រប់វិស័យ។លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះការដែល EU ចាត់ទុកវៀតណាមជាដៃគូអាទិភាពចម្បង ក្នុងគោលនយោបាយអភិវឌ្ឍន៍ដំណាក់កាល២០១៤-២០២០ និងស្នើរឲ្យ EU បន្ត ជួយវៀតណាមអនុវត្តរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាពរបស់អ.ស.ប និងបង្កើន
លទ្ធភាពបន្សំ ទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុ។
|
ប្រធានរដ្ឋ លោក Tran Dai Quang ទទួលជួបជាមួយ
ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU)
ប្រចាំនៅវៀតណាម Bruno Angelet |
រីឯខ្លួនវិញ លោក Bruno បានអះអាងថា ក្រុមបេសកកម្មEU ប្រចាំនៅវៀត ណាមមានបំណងរួមចំណែកសកម្មថែមទៀតដើម្បីនាំទំនាក់ទំនង EU វៀត ណាមឲ្យបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕