ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ អេត្យូពីនិងអេហ្ស៊ីប

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីអេត្យូពីលោក Mulatu Teshome និងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi នាព្រឹកថ្ងៃទី២៣ ខែសីហា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបានចាកចេញពី រដ្ឋធានីហាណូយ ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអេត្យូពីចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី ២៥ ខែសីហា និងនៅអេហ្ស៊ីបចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ ខែសីហា។ 
ដំណើរ ទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងនូវគោលមាគ៌ា កិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគី និងពិពិធកម្មទំនាក់ទំនង អន្តរជាតិ ក្នុងនោះជានិច្ចកាលផ្តោតទៅលើការបង្កើនទំនាក់ទំនងមិត្តភាពជា ប្រពៃណីជាមួយប្រទេសអាហ្វិ្រកនិយាយរួម ជាមួយអេត្យូពីនិងអេហ្ស៊ីបនិយាយ ដោយឡែក។ ដំណើរទស្សនកិច្ចលើកនេះក៏ជាឱកាសដើម្បីថ្នាក់ដឹកនាំវៀតណាម អេត្យូពីនិងអេហ្ស៊ីបរិះរកវិធានការសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគឲ្យបានខ្លាំងក្លាថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ