(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ធ្នូ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន អញ្ជើញទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយកងកម្លាំង
ប្រដាប់អាវុធយោធភូមិភាគទី១ ប៉ែកខាងជើងវៀតណាម។
កម្មាភិបាលនិងយុទ្ធជននៃយោធភូមិភាគទី១ទទួលស្វាគមន៍ប្រធានរដ្ឋលោក Tran Dai Quang (រូបថត៖ TTXVN)
|
អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ ប្រធានរដ្ឋលោក Tran Dai Quang បាន ស្នើឲ្យកងកម្លាំងប្រដាប់
អាវុធយោធភូមិភាគទី១ ម្ចាស់ការក្ដាប់ជាប់ វិភាគ វាយតំលៃ និងព្យាករណ៍ឲ្យត្រឹមត្រូវនូវស្ថានភាព
ដើម្បីធ្វើសេនាធិការអំពីភារកិច្ច យោធានិងការពារជាតិនៅតំបន់។ តាមនោះ រួមចំណែកការពាររឹងមាំ
នូវឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីរបស់មាតុប្រទេស ការពារបក្ស រដ្ឋ ប្រជាជន និងរបប
សង្គមនិយម រក្សារឹងមាំនូវស្ថិរភាពនយោបាយ បរិយាកាសសន្តិភាព ដើម្បីកសាងនិងអភិវឌ្ឍន៍
ប្រទេសជាតិ៕