ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅអុជធូបនាដើមឆ្នាំថ្មីប្រពៃណី ២០១៨
(VOVWORLD) - ពិធីនេះគឺសំដៅ រំលឹកគុណូបការៈរបស់បណ្ដាស្ដេចនាអតីតកាលក៏ដូចជាជីដូនជីតាជំនាន់មុនៗ ដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីស្ថាបនា ការពារ និងរក្សាទឹកដីវៀត ណាមព្រមទាំងជូនដំណឹងអំពីសមិទ្ធិផលលេចធ្លោរបស់ប្រទេសជាតិក្នុងឆ្នាំកន្លងទៅ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចសង្គកិច្ច ការពារប្រទេស សន្តិសុខនិងកិច្ច ការបរទេស។
(រូបថត៖ TTXVN) |
នារសៀលថ្ងៃទី២៤ កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទៅអុជធូបក្នុងឱកាសដើមឆ្នាំថ្មីប្រពៃណី២០១៨ នៅទីសក្ការបូជា Kinh Thien ក្នុងមណ្ឌលកេរ្តិ៍ដំណែលបរមរាជវាំង Thang Long។ ពិធីនេះគឺសំដៅ រំលឹកគុណូបការៈរបស់បណ្ដាស្ដេចនាអតីតកាលក៏ដូចជាជីដូនជីតាជំនាន់មុនៗ ដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីស្ថាបនា ការពារ និងរក្សាទឹកដីវៀត ណាមព្រមទាំងជូនដំណឹងអំពីសមិទ្ធិផលលេចធ្លោរបស់ប្រទេសជាតិក្នុងឆ្នាំកន្លងទៅ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចសង្គកិច្ច ការពារប្រទេស សន្តិសុខនិងកិច្ច ការបរទេស។ បន្ទាប់ពីពិធីអុជធូប ប្រធានរដ្ឋលោក Tran Dai Quang បានដំណើរ ការពិធីបញ្ចេញបក្សី ដើម្បីបួងសួងសុំឲ្យប្រទេសជាតិមានសុខសន្តិភាព ប្រជាជនមានសុខសាន្តត្រាណ៕