ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញវាយស្គរបើកពិធីបុណ្យទេសចរណ៍ Cua Lo ឆ្នាំ២០១៧
|
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញវាយស្គរបើកពិធីបុណ្យទេសចរណ៍ Cua Lo
ឆ្នាំ២០១៧ (រូបថតៈ VOV5) |
(VOVworld)-ពិធីបុណ្យទេសចរណ៍ Cua Lo ឆ្នាំ២០១៧ ក្រោមប្រធានបទ “Cua Lo
ជួបជុំនិងបញ្ជាំងពន្លឺ” បានបើកនាយប់ថ្ងៃទី២៩មេសានៅទីរួមខេត្ត Cua Lo ខេត្ត
Nghe An។ ពិធីនេះបានប្រពឹត្តទៅសម្រាប់លើកតម្កើងនិងឧទ្ទេសនាមនូវសក្កានុ
ភាពទេសចរណ៍របស់ខេត្ត Nghe An និយាយរួមនិងទីក្រុងទេសចរណ៍សមុទ្រ Cua
Lo និយាយដោយឡែក។ ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Xuan Duong ប្រធាន
គណៈកម្មាធិការប្រជាជនខេត្ត Nghe An បានសង្កត់ធ្ងន់ថា៖
“នៅក្នុងផ្ទាំងរូបភាពចម្រុះពណ៍នេះបានលេចឡើងភាពស្រស់ស្អាតនិងកម្លាំង
របស់របស់ទីក្រុងទេសចរណ៍សមុទ្រ Cua Lo ដែលជាទីក្រុងទេសចរណ៍សមុទ្រ
ដំបូងរបស់ប្រទេសជាតិ និងជាគ្រាប់ពេជ្របៃតង់របស់ខេត្ត Nghe An ដែលជារៀង
រាល់ឆ្នាំទទួលបានភ្ញៀវទេសចរជាង៣លាននាក់ផងដែរ។ អស់រយៈពេល១១០ ឆ្នាំ
បង្កើតនិង២៣ឆ្នាំអភិវឌ្ឍន៍នោះ បច្ចុប្បន្ន Cua Lo កំពុងបង្ហាញនូវរូបរាងរបស់ទីក្រុង
មួយទំនើបនិងគួរឲ្យទាក់ទាញ”។
ក្នុងក្របខ័ណ្ឌនៃរដូវទេសចរណ៍ឆ្នាំ២០១៧នេះ នៅទីក្រុង Cua Lo បានប្រព្រឹត្ត
ទៅពិធីបុណ្យជាច្រើន។ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋវៀតណាម លោក Tran Dai
Quang បានអញ្ជើញវាយស្គរបើកពិធីបុណ្យទេសចរណ៍ Cua Lo ឆ្នាំ២០១៧៕