ប្រធានរដ្ឋលោក Tran Dai Quangអញ្ជើញទៅទស្សនាកងវរសេនាធំកងទ័ពអាកាសលេខ៩២៥

ប្រធានរដ្ឋលោក Tran Dai Quangអញ្ជើញទៅទស្សនាកងវរសេនាធំកងទ័ពអាកាសលេខ៩២៥ - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quangអញ្ជើញទៅទស្សនាកងវរសេនាធំកងទ័ពអាកាសលេខ៩២៥

(VOVworld)-នាព្រឹកថ្ងៃទី២៦មិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
បានអញ្ជើញទៅទស្សនា កងវរសេនាធំកងទ័ពអាកាសលេខ៩២៥នៅស្រុក Phu Cat
 ខេត្ត Binh Dinh ។ ថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានចាត់ទុកថា នា
ពេល​ខាងមុខ ស្ថានភាពអន្តរជាតិនិងតំបន់នៅមានបម្រែបម្រួលយ៉ាងស្មុគស្មាញ។
 តាមនោះ ភារកិច្ចការពារមាតុប្រទេសក្នុងសភាពការណ៍ថ្មីនោះកំពុងដាក់ចេញនូវ
សំណូមពរថ្មី និងទាមទារឲ្យកងទ័ពអាកាសនិយាយរួមនិងកងវរសេនាធំកងទ័ពអា
កាសលេខ៩២៥ និយាយដោយឡែក ត្រូវត្រៀមខ្លួនជាស្រេចការពាររឹងមាំអធិបតេយ្យ
ភាព ឯកភាព និង បូរណភាពដែនដីមាតុប្រទេសនៅក្នុងគ្រប់កាលៈទេសៈ។ លោក
មានប្រសាសន៍ថា៖

“កងវរសេនាធំគប្បីជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវស្ថានភាព ភារកិច្ចបដិវត្តន៍ក្នុងដំ
ណាក់ កាលថ្មីធ្វើជាមូលដ្ឋានសម្រាប់កំណត់ទិសដៅនិងខ្លឹមសាហ្វឹកហ្វឺន សំដៅ
លើកកំពស់ កម្លាំងពលំ សមត្ថភាពនិងលទ្ធភាពប្រយុទ្ធ។ ម្យ៉ាងវិញទៀត ត្រូវស្រាវ
ជ្រាវនិងអនុវ​ត្ត ប្រកបដោយប្រសិទ្ធិភាពនូវសមិទ្ធិវិទ្យាសាស្ត្របច្ចេកវិទ្យាជឿនលឿន
ចូលក្នុងការងារ ហ្វឹកហ្វឺនផងដែរ”។

        លោក Tran Dai Quang បានជឿជាក់ថា កងវរសេនាធំកងទ័ពអាកាសលេខ
 ៩២៥ នឹងរួមកម្លាំងកាយចិត្ត ជំនះពុះពាររាល់ការលំបាកសាកល្បងនិងខំប្រឹងប្រែង
 បំពេញល្អភារកិច្ចដែលបានបក្សនិងរដ្ឋប្រគល់ជូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ