ប្រធានរដ្ឋលោក Truong Tan Sang ជួបធ្វើការជាមួយក្រសួងនគរបាល

ប្រធានរដ្ឋលោក Truong Tan Sang ជួបធ្វើការជាមួយក្រសួងនគរបាល - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang ជួបធ្វើការជាមួយក្រសួងនគរបាល (vietnamplus.vn)

        Vovworld-នាថ្ងៃទី២មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានជួបធ្វើការជាមួយក្រសួងនគរបាលអំពីស្ថានភាព​បទល្មើស រំលោភច្បាប់និងការងារស្នូលដើម្បីបង្កាប្រយុទ្ធប្រឆាំងបទល្មើស។ ថ្លែង​មតិ​នៅ
ទីនេះ ប្រធានរដ្ឋលោក Truong Tan Sang បានសំណូមពរផ្នែកនគរបាល​ទាំងមូល
ធ្វើ​សុក្រិតកម្ម​ក្បាលម៉ាស៊ីន លើកកំពស់លទ្ធផលការងារឯកទេស បង្កើនការ​ទទួលខុសត្រូវរឹតបន្តឹងវិន័យផ្ទៃក្នុង ជំរុញការងារកសាងបក្សដោយកំលាំង​​ទាំង
មូល។ ប្រធានរដ្ឋក៏សំណូមពរកំលាំងនគរបាលត្រូវធ្វើល្អតួនាទីស្នូលជំរុញ​
ចលនា​ប្រជាជនទាំងមូលការពារសន្តិសុខមាតុប្រទេស បង្កើននិងពង្រឹង
សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម រក្សាវិន័យច្បាប់លើកកំពស់ការយល់​ដឹង​គោរព
ច្បាប់ក្នុងសហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ