ប្រធានរដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយប្រធានាធិបតីម៉ូសំប៊ិក

(VOVworld)-នារសៀលថ្ងៃទី១១មិនា(តាមម៉ោងតំបន់)ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang បានអញ្ជើញទៅកាន់រដ្ឋធានី Maputo ចាប់ផ្តើមដំណើរ ទស្សនកិច្ច
ប្រទេសម៉ូសំប៊ិក។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចដោយពិធីការខ្ពស់បំផុត សម្រាប់
ប្រមុខរដ្ឋនិងការបាញ់កាំជ្រួចចំនួន២១គ្រាប់អំណរសាទរ ប្រធានរដ្ឋ Truong Tan
Sang និងប្រធានាធិបតីម៉ូសំប៊ិក Filipe Jacinto Nyusi បានដំណើរ ការជំនួបពិភាគ្សា។​នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់​ប្តូរគណៈប្រតិភូ និង
បង្កើនការគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិការនិងអង្គការ អន្តរជាតិ។​ភាគីទាំង
ពីរក៏បានផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅលើបណ្តាបញ្ហាអន្តរជាតិ និងតំបន់ដែលភាគី
ទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ថ្នាក់ដឹកនាំទាំងពីររូប ក៏បានចាត់ទុកថា ការផ្លាស់ប្តូរប្រាក់ពាណិជ្ជកម្មទ្វេភាគីគឺមិនទាន់បានល្អសមស្របនឹង សក្តានុភាព
នៃប្រទេសទាំងពីនៅឡើយ។ ក៏ក្នុងជំនួបនេះ ប្រធានាធិបតីម៉ូសំប៊ិក មានបំណង
ជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនាវាចរណ៍ និងដឹកជញ្ជូន
តាមផ្លូវសមុទ្រដែលវៀតណាមមានប្រៀបខ្លាំង។ ថ្នាក់ដឹកនាំទាំង ពីររូបក៏បានឯក
ភាពគ្នារៀបចំយ៉ាងឆាប់ៗគណៈកម្មាធិការអន្តររដ្ឋាភិបាលលើកទី ៤ សំដៅអនុវត្ត
ជាក់ស្តែងរាល់ខ្លឹមសារដែលបានព្រមព្រៀងគ្នានៅក្នុងជំនួបនេះ។

ប្រធានរដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយប្រធានាធិបតីម៉ូសំប៊ិក - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយប្រធា
នាធិបតីម៉ូសំប៊ិកFilipe Jacinto Nyusi

        បន្ទាប់ពីជំនួបពិភាគ្សានោះ ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធីបតី
Filipe Jacinto Nyusi បានជួបជាមួយអ្នកសារព័ត៌មាន។​ប្រធានាធីបតីម៉ូសំប៊ិក បាន
អះអាងថា ជំនួបពិភាគ្សាគឺទទួលបានជោគជ័យហើយភាគីទាំងពីរបានសម្តែងនូវ
ការប្តេជ្ញាជម្រុញកិច្ចសហប្រតិបត្តិការមិត្តភាពប្រពៃណីរួមទាំងបង្កើន កិច្ចសហ
ប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានសក្កានុភាព។

        “ក្នុងកម្មវិធីអាទិភាពរបស់រដ្ឋាភិបាលម៉ូសំប៊ិកនារយៈពេល៥ឆ្នាំខាងមុខ យើងខ្ញុំបានផ្តោតការយកចិត្តទុកដាក់ចំពោះរាល់អាទិភាពសម្រាប់កិច្ចសហ ប្រតិបត្តិការទ្វេភាគីនោះគឺវិស័យកសិកម្ម ថាមពលទេសចរណ៍ សំណង់ជាដើម”។

        រីឯខ្លួនវិញ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា តាមរយៈដំណើរ
ទស្សនកិច្ចលើកនេះ ភាគីទាំងពីរសន្យាជម្រុញរាល់វិធានការសម្រាប់បង្កើនទំនាក់ ទំនងទ្វេភាគីលើគ្រប់វិស័យ។

        “វិស័យកសិកម្ម ជលផលជាវិស័យពោរពេញទៅដោយសក្កានុភាពនៃប្រ
ទេសទាំងពីរ។​ខ្ញុំសង្ឃឹមថា រាល់គំរោងការសហប្រតិបត្តិការកសិកម្មនៅម៉ូសំប៊ិក ដែលមានការចូលរួមរបស់វៀតណាមនឹងរួមចំណែកសកម្មចូលក្នុងកិច្ចការកាត់ បន្ថយភាពក្រីក្រនៅម៉ូសំប៊ិក។ ខ្ញុំជឿជាក់ថា ដោយការយកចិត្តទុកដាក់របស់ថ្នាក់ ដឹកនាំនៃភាគីទាំងពីរនោះ វៀតណាមនិងម៉ូសំប៊ិកនឹងមានការអភីវឌ្ឍន៍ឥត ឈប់
ឈរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងភាពសម្បូរុងរឿងក្នុងតំបន់និងលើពិភពលោក”។

        បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើជាក្សិណសាក្សីពិធីចុះហត្ថលេខា លើឧបសម្ព័ន្ធពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល
រវាងក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមជាមួយក្រសួងអប់រំនិងអភិវឌ្ឍន៍ ធនធានមនុស្សម៉ូសំប៊ិក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ