ប្រធានរដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយអ្នកបោះឆ្នោតទិក្រុងហូជីមិញ

ប្រធានរដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយអ្នកបោះឆ្នោតទិក្រុងហូជីមិញ - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី១ទិក្រុងហូជីមិញ

(VOV)_អនុវត្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត មុនសម័យប្រជុំ​លើក
ទី១១ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាថ្ងៃទី៣មិនា ប្រធានរដ្ឋវៀត​ណាម លោក
 Truong Tan Sang រួមជាមួយគណៈប្រតិភូ​សមាជិកសភាមណ្ឌល​ទីក្រុងហូជីមិញ 
បានជួបសន្ទនាជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី១។ នៅទីនេះ លោក Tran Du Lich
បានតាងនាមអោយគណៈប្រតិភូសមាជិកសភា ជូនដំណឹង​ចំពោះអ្នកបោះឆ្នោត
អំពីខ្លឹមសារសំខាន់ៗ ក្នុងសម័យប្រជុំលើកទី១១ ដែល​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១
មិនា ដល់ថ្ងៃទី១៤មេសា ខាងមុខនេះ។ នៅសម័យប្រជុំលើកនេះ រដ្ឋសភានឹងពិនិត្យ
មើល អនុម័តទៅលើគំរោងច្បាប់ចំនួន៧ ដែលក្នុងនោះមានគំរោងច្បាប់សំខាន់ៗ 
ដូចជា៖​ច្បាប់ស្ដីអំពីការទាក់ទងព័ត៍មាន ​ច្បាប់ចុះហត្ថលេខា ចូលរួមនិងអនុវត្តអនុ
សញ្ញាអន្តរជាតិ (ធ្វើវិសោធនកម្ម) ច្បាប់សារព័ត៍មាន( ធ្វើវិសោធនកម្ម) និងផ្តល់មតិ
ចំពោះគំរោងច្បាប់បាតុកម្ម។

តាងនាមអោយគណៈប្រតិភូសមាជិកសភា ទទួលយកមតិរបស់អ្នកបោះ​ឆ្នោត ប្រ
ធានរដ្ឋ លោក Truong Tan Sang បានវាយតំលៃខ្ពស់ ចំពោះមតិ​ដ៏​ស្មោះត្រង់​របស់
អ្នកបោះឆ្នោតក្នុងអាណត្តិកន្លងទៅ ហើយសម្ដែងគោលបំណង​ថា៖ ​បណ្ដាអ្នកបោះ
ឆ្នោតបន្តពង្រីកស្មារតីនិយាយស្ដីស្មោះត្រង់ ជាការពិត​ជាក់ស្ដែង ដើម្បីបង្ហាញច្បាស់ 
ទាន់ពេលវេលាចំពោះសមាជិកសភានាពេលខាងមុខនេះ និងអាណត្តិថ្មី។ លោក
Truong Tan Sang ក៏បានស្នើអោយ​គណៈប្រតិភូ​សមាជិកសភាត្រូវបំពេញគ្រប់ភារ
កិច្ចដល់ពេលបញ្ចប់អាណត្តិ និងបន្តរួម​សហការជាមួយទីក្រុង គណៈប្រតិភូសមា
ជិកសភាអាណត្តិក្រោយ ​ដោះស្រាយរាល់ការជំពាក់ជំពិន ដែលបានអ្នកបោះឆ្នោតជូនដំណឹង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ