ប្រធានរដ្ឋលោក Truong Tan Sang ធ្វើការជាមួយមហាអយ្យការប្រជាជនកំពូល

ប្រធានរដ្ឋលោក Truong Tan Sang ធ្វើការជាមួយមហាអយ្យការប្រជាជនកំពូល - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang ធ្វើការជាមួយមហាអយ្យការប្រជាជនកំពូល (VOV)

        Vovworld-នាព្រឹកថ្ងៃទី២២ធ្នូ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
ប្រធានគណៈកម្មាធិការបញ្ជាកំណែទម្រង់យុត្តិធម៍មជ្ឈឹមបានធ្វើការជា​មួយ
​មហាអយ្យការប្រជាជនកំពូលស្ដីពីស្ថានភាពអនុវត្តភារកិច្ចផ្នែកឆ្នាំ២០១៤។

        ថ្លែងមតិនៅពិធីនេះ លោកប្រធានរដ្ឋបានកត់សម្គាល់រាល់លទ្ធផលដែល​ផ្នែក
​​អយ្យការ​ទទួលបានក្នុងឆ្នាំកន្លងមក ក្នុងនោះលេចធ្លោគឺផ្នែកបានកែលំអរ​បណ្ដា
គំរោងច្បាប់តាមស្មារតីរដ្ឋធម្មនុញ្ញវិសោធនកម្ម ក្នុងនោះមានច្បាប់​ចាត់​តាំង
​មហាអយ្យការប្រជាជនដែលបានរដ្ឋសភាអនុម័ត។ លោក Truong Tan Sang បាន
លើកច្បាស់ថា៖

        “ទោះបីជាប្រជាជនមិនទាន់ពេញចិត្តទាំងស្រុងឡើយ ប៉ុន្តែបានឃើញថា
ក្នុងឆ្នាំកន្លងមកនិងនាពេលកន្លងទៅ ការងារបង្កាប្រឆាំងអំពើរពុករលួយត្រូវបាន
​យកចិត្តទុកដាក់និងមានលទ្ធផល។ ហេតុនេះហើយត្រូវពង្រីកដើម្បីកសាង​ទំនុក
​ទុកចិត្តរបស់ប្រជាជនទៅលើយុត្តិធម៍ ទៅលើរបប៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ